លោក ឡុង ឌីម៉ង់ ក្រោយបញ្ចប់បេសកកម្មការទូតនៅសាធារណរដ្ឋកូរ៉េរយៈពេល៥ឆ្នាំ ត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោក ឡុង ឌីម៉ង់ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២២ ខែតុលាឆ្នាំ២០២១នេះ ក្រោយពីបានបញ្ចប់បេសកកម្មជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង រយៈពេល៥ឆ្នាំ។
ពិធីប្រកាសតែងតាំងនេះត្រូវបានធ្វើឡើងដោយមានការអញ្ជើញជាអធិបតី ឯកឧត្តម​ គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងតំណាងក្រុមប្រឹក្សាខេត្តផងដែរ។
លោក ឡុង ឌីម៉ង់ គឺជាមន្ត្រីដែលមានបទពិសោធន៍ទាំងថ្នាក់មូលដ្ឋាននិងការទូតពេញដោយសក្តានុពលដែលកន្លង មកធ្លាប់បានប្រឡូកការងារនៅក្នុងរដ្ឋបាលរាជធានីភ្នំ ពេញជិត១០ឆ្នាំ មុនពេលត្រូវបានតែង​តាំង​ជាឯកអគ្គរាជ ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ។
លោក ឡុង ឌីម៉ង់ បានបង្ហាញមោទនភាពដែលរាជរដ្ឋាភិ បាលបានតែងតាំងលោកជាអភិបាលរងនៃ​គណៈអភិបាលខេត្តព្រះសីហនុ ដែលជាតំបន់ប៉ូលសេដ្ឋកិច្ចដ៏ធំ១ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចធំទាំង៣ ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានកំណត់គោលដៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥.​២០២៥ សំដៅប្រែក្លាយខេត្តព្រះសីហនុដែលមានសក្តានុពលលើវិស័យទេសចរណ៍ ឧស្សាហកម្ម និងពាណិជ្ជកម្ម ក្លាយជាក្បាលម៉ាស៊ីនថ្មីមួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិដ៏ធំ ដែលនឹងអាចជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។
ឯកឧត្តម​ គួច ចំរើន បានថ្លែងស្វាគមន៍និងអបអរសាទរចំពោះ លោក ឡុង ឌីម៉ង់ ដែលត្រូវបានរាជរដ្ឋា​ភិបាល​ផ្តល់សេចក្តីទុកចិត្ត តែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីបន្តនិរន្តរភាពការងារជាមួយក្រុមប្រឹក្សាខេត្តព្រះសីហនុ គណ:អភិបាលខេត្ត ក្នុងការបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាពលរដ្ឋខេត្តព្រះសីហនុជាពិសេសការអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើនដើម្បីសម្រេចតាមផែនការមេរបស់រាជរដ្ឋាភិបាល គឺដើម្បីអភិវឌ្ឍន៍ ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ឯកឧត្តម​ គួច​ ចំរើន​ បញ្ជាក់បន្ថែមចំពោះការជឿជាក់យ៉ាងមុតមាំរបស់ឯកឧត្តម​ថា ក្នុងតំណែងជាអភិបាល​រង​ខេត្តព្រះសីហ​នុ លោក ឡុង ឌីម៉ង់ នឹងបន្តខិតខំអនុវត្តតួនាទីភារកិច្ច និងយកបទពិសោធន៍ល្អៗ ជា ពិសេស​​ទំនាក់ទំនងកិច្ចការបរទេស ការទូតនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្របតាមរដ្ឋធម្មនុញ្ញច្បាប់ និងលិខិតបទដ្ឋានគតិយុត្តប្រកបដោយមនសិកាវិជ្ជាជីវ: មានការទទួលខុសត្រូវខ្ពស់ មានតម្លាភាព គណ​នេយ្យ​ភាព ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនា២ គឺ កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ ដោយស្មារតីឯករាជ្យ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង