គិតត្រឹមព្រឹកថ្ងៃទី២៤ ខែតុលានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១២.៩លាននាក់ ស្លាប់ជាង ២៧.៥ម៉ឺននាក់
បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៩៧៩,៨៥៧នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៥,៣៣៦នាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ.១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១៖
– ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៣៩,៣៩៦នាក់ (ស្លាប់ ១៤៣,១៧៦នាក់)
– ហ្វីលីពីន ឆ្លងចំនួន ២,៧៥១,៦៦៧នាក់ (ស្លាប់ ៤១,៥៨៥នាក់)
– ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤២៦,០៥០នាក់ (ស្លាប់ ២៨,៥៣៤នាក់)
– ថៃ ឆ្លងចំនួន ១,៨៥០,៤៨២នាក់ (ស្លាប់ ១៨,៧៥៥នាក់)
– វៀតណាម ឆ្លងចំនួន ៨៨៤,៨៩៥នាក់ (ស្លាប់ ២១,៦២០នាក់)
– មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩៣,៥៧៦នាក់ (ស្លាប់ ១៨,៥១១នាក់)
– សិង្ហបុរី ឆ្លងចំនួន ១៦៩,២៦១នាក់ (ស្លាប់ ៣០០នាក់)
– កម្ពុជា ឆ្លងចំនួន ១១៧,៦៤៤នាក់ (ស្លាប់ ២,៧២៥នាក់)
– ទ្បាវ ឆ្លងចំនួន ៣៤,៩៨៥នាក់ (ស្លាប់ ៥០នាក់)
– ព្រុយណេ ឆ្លងចំនួន ១១,៩០១នាក់ (ស្លាប់ ៨០នាក់) ៕ by FN