ធនាគារជាតិនៃកម្ពុជា បង្ហាញពីស្ថានភាពអត្រាប្តូរប្រាក់រៀល អត្រាប្តូររូបិយបណ្ណ មាស និងប្រេង
ភ្នំពេញ) ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ បង្ហាញពីស្ថានភាពអត្រាប្តូរប្រាក់រៀល, អត្រាប្តូររូបិយបណ្ណ មាស និងប្រេង។
អត្រាប្តូរប្រាក់រៀល ធៀបនឹងប្រាក់ដុល្លារអាមេរិក នៅលើទីផ្សារគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានប្រែប្រួលក្នុងចន្លោះ ៤១០០រៀល ដល់៤១១៣រៀល ក្នុងមួយដុល្លារអាមេរិក។
អត្រាប្តូររូបិយបណ្ណសំខាន់ៗ នៅលើទីផ្សារអន្តរជាតិ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១កន្លងមក ប្រាក់ដុល្លារអាមេរិក បានឡើងថ្លៃធៀបនឹងប្រាក់យ៉េនជប៉ុន និងប្រាក់បាតថៃ ប៉ុន្តែបានធ្លាក់ថ្លៃធៀបនឹងប្រាក់ហ្វ្រង់ស្វីស ប្រាក់អឺរ៉ូ ប្រាក់យ៉ន់ចិន ប្រាក់ដុល្លាររស្ត្រាលី និងប្រាក់ផោនស្ទែរលីងបើធៀបនឹងសប្ដាហ៍មុន ពោលគឺ១ដុល្លារអាមេរិកស្មើនឹង ៣៣.៣៤បាតថៃ, ៦.៣៩យ៉ន់ចិន, ០.៩២ហ្វ្រង់ស្វីស, ១១៤.៣៥យ៉េនជប៉ុន, ១ដុល្លារអូស្ត្រាលីស្មើនឹង ០.៧៥ដុល្លារអាមេរិក, ១អឺរ៉ូស្នើនឹង១.១៦ដុល្លារអាមេរិក និង ១តោនស្ទែរលីងស្មើនឹង ១.៣៨ដុល្លារអាមេរិក។
ចំពោះមាស និងប្រេង៖
– តម្លៃមាស នៅលើទីផ្សារអន្តរជាតិ បានធ្លាក់ថ្លៃមកត្រឹម ១ ៧៨២.៤៦ដុល្លារអាមេរិកក្នុងមួយអោន។ ប៉ុន្តែប្រេងបានឡើងថ្លៃដល់ ៨៣.៨៧ដុល្លារអាមេរិកក្នុងមួយបារ៉ែល បើធៀបនឹងសប្ដាហ៍មុន ដោយសារការព្រួយបារម្ភពីកំណើន អត្រាអតិផរណាខ្ពស់បណ្តាលមកពី ការធ្លាក់ចុះនៃខ្សែចង្វាក់ផលិតកម្ម និងកង្វះខាតកំលាំងពលកម្ម ស្របពេលដែលតម្រូវការបន្តកើនឡើង៕