តំណាង WHO បង្ហាញការគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងបើកដំណើរការបើកប្រទេសឡើងវិញនៅពេលឆាប់ៗខាងមុខនេះ
ភ្នំពេញ៖ តំណាងអង្គការសុខ ភាពពិភពលោកហៅកាត់ថា WHO បានបង្ហាញការគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងបើកដំណើរការបើកប្រទេសឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ ខណៈដែលប្រទេសកម្ពុជា ដាក់ចេញផែនការច្បាស់ លាស់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រួមនឹងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋស្ទើរ តែ១០០ ភាគរយទៅហើយនៃចំនួនប្រជាជនសរុប។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយកាណ៍បន្ថែម លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោក(WHO)ប្រចាំកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា បានធ្វើការយ៉ាងអស្ចារ្យទាក់ទងទៅនឹង ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងការផ្តល់វ៉ាក់ សាំងជូនប្រជាពលរដ្ឋ ហើយប្រទេសកម្ពុជា គឺស្ថិតក្នុង ចំណោមប្រទេសឈានមុខគេក្នុងការផ្តល់តម្លៃរបស់អង្គការ សុខភាពពិភពលោក និងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ហើយជាពិសេសផ្តល់ទៅដល់ក្រុមដែលងាយរងគ្រោះ រួមទាំងក្រុមការងារជួរមុខរបស់ក្រុមការងារសុខាភិបាល និងប្រជាពលរដ្ឋដែលងាយរងគ្រោះផ្សេងៗទៀត។ លោកស្រីបន្តថា ជាមួយនឹងអត្រាគ្របដណ្តប់ក្នុងការផ្តល់វ៉ាក់សាំងកូវីដ-១៩ខ្ពស់ រួមទាំងផ្តល់ជូនប្រជាពលរដ្ឋដែលងាយរងគ្រោះនេះ គឺធ្វើឱ្យប្រទេសកម្ពុជា អាចធានានូវផ្នែកសុខភាពសាធារណៈបាន ហើយអាចឈានទៅរកការបើកនូវសង្គម និងសេដ្ឋ កិច្ចជាបន្តបន្ទាប់ទៀតបាន។ លោកស្រីបន្ថែមថា រាជរដ្ឋា ភិបាលកម្ពុជា មានគម្រោងនឹងបើកសេដ្ឋកិច្ចឡើងវិញ នេះគឺជាដំណឹងល្អ ដោយសារពលរដ្ឋគ្រប់គ្នាហាក់បីដូចជានឿយណាយ នឹងរឿងកូវីដ- ១៩យូរ ។ លោកស្រីក៏បានបង្ហាញនូវមូលហេតុសំខាន់ៗ ដែលធ្វើឱ្យកម្ពុជាទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នោះគឺការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ធ្វើឱ្យមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ពលរដ្ឋ ហើយនេះគឺជាពេលវេលាមួយដ៏ល្អសម្រាប់ប្រទេសកម្ពុជា ក្នុងការបង្កើតយុទ្ធសាស្រ្ត និងមានប្រព័ន្ធមួយដែលល្អ និងគិតគូរអំពីហានិភ័យក្នុងការ សម្របសម្រួល រួមទាំងផ្លាស់ប្តូរ និងរៀនរស់នៅជាមួយនឹងមេរោគកូវីដ-១៩នេះ ដើម្បីអាចបើកនូវសេដ្ឋកិច្ច និងសង្គមឡើងវិញ។ សំឡេង៖ «ចំណុចទី១នេះគឺការសម្រេចចិត្តមួយរបស់រាជ រដ្ឋាភិបាលដ៏ត្រឹមត្រូវ បាន ន័យថា រាជរដ្ឋាភិបាលបានព្យាយាមគ្រប់ច្រក តាមរយៈការបញ្ជាទិញផ្ទាល់ ក៏ដូចជាជំនួយជាដៃគូ ហើយមួយ ទៀតចំណុចដែលជោគជ័យគឺ មានភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាល ហើយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីគណៈកម្មការជាច្រើនដែលធ្វើការជាមួយក្នុងការងារនេះ។ ហើយចំណុចទី២នាំឱ្យជោគ ជ័យ គឺការចូលរួមរបស់សាធារណជន ព្រោះយើងឃើញថា ប្រជាពលរដ្ឋកម្ពុជាជាច្រើនមានចំណេះដឹង អំពីកូវីដ១៩ហើយជាការពិតណាស់ ការចូលរួមក៏នៅមានចន្លោះខ្វះខាតៗខ្លះដែរ ប៉ុន្តែក៏មាន ការចូលរួមទាំងស្រុងគ្រប់គ្នាគឺមានការចូលរួមយ៉ាងសស្រាក់សស្រាំផងដែរ។ ហើយនៅ ក្នុងប្រទេសមួយចំនួន យើងឃើញថា មានការប្រឆាំងនិងប្រកែកជាមួយនឹងវ៉ាក់សាំង ហើយដោយឡែកនៅក្នុងប្រទេសកម្ពុជាគឺការទទួល យកវ៉ាក់សាំងនឹងចាក់វ៉ាក់ សាំងគឺមានចំណុចខ្ពស់។ ហើយចំណុចទី៣នាំឱ្យជោគ ជ័យ គឺសាមគ្គីភាពរវាងដៃគូជាលក្ខណៈអន្តរជាតិ ដែលមានWHO អង្គការយូនីសេហ្វ ដែលបានធ្វើការយ៉ាងសស្រាក់សស្រាំជាមួយក្រសួងសុខាភិបាល»។សូមបញ្ជាក់ថា រាជរដ្ឋាភិ បាលកម្ពុជាគ្រោងនឹងបើកដំណើរការសេដ្ឋកិច្ចឡើងវិញនៅពេលឆាប់ៗនេះ ខណៈដែលវិស័យផ្សេងៗចំនួនកំពុងអនុញ្ញាតឱ្យដំណើរការជាបន្ត បន្ទាប់ផងដែរ ដើម្បីជំរុញសា្តរ សេដ្ឋកិច្ចនៅកម្ពុជា៕ អរគុណនសន្តិភាព