ក្រសួងអភិវឌ្ឍន៍ជនបទ ឧបត្ថម្ភ សាប៊ូដុំ សាប៊ូកញ្ចប់ ស្បែកជើងកវែង ស្រោមដៃ សំឡីអនាម័យ របាំងមុខ អៀមប្លាស្ទិច ជូនដល់សាលាខេត្តសម្រាប់យកចែក នៅតាមមណ្ឌលព្យាបាល ក្នុងមណ្ឌលចត្តាឡីស័កក្នុងខេត្ត

ខេត្តបន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ៖ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ អង្គការ UNICEF តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការឧបត្ថម្ភក្នុងនោះមាន ៖ សាប៊ូម្សៅចំនួន ២,៦២៥កញ្ចប់ ស្បែកជើងកវែង ២០០គូរ ស្រោមដៃកៅស៊ូមានចំនួន ៣៧៥គូរ សាប៊ូដុំមានចំនួន ១២,៥០០ដុំ សំឡីអនាម័យស្ត្រីមានចំនួន ២៨,២០០សំឡី របាំងមុខមានចំនួន ៧០០របាំង អៀមប្លាស្ទិចចំនួន ត,៧៥០អៀម ជូន​ដល់​រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ សម្រាប់យកទៅចែកជូន អ្នកកើតកូវីដ.១៩ នៅតាមមណ្ឌលព្យាបាល និងក្នុងមណ្ឌលចត្តាឡីស័ក ក្នុងខេត្តបន្ទាយមានជ័យ តាមរយៈលោក ជាយុទ្ធា រុណ ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ សំរាប់យកទៅប្រើប្រាស់នៅតាមមណ្ឌលព្យាបាល និងក្នុងមណ្ឌលចត្តា​ឡី​ស័ក ក្នុងខេត្តបន្ទាយមានជ័យ នៅក្នុងសាលាខេត្តបន្ទាយមានជ័យ។


ក្នុងនោះអង្គការ UNICEF បានធ្វើការ កោត​ស​រសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋ​បាលខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វវីដ.១៩ ជាពិសេស​គឺ​ខេត្ត បាន​គ្រប់គ្រង​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និង​បាន​បញ្ជូនឲ្យពួកគាត់​មក​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ព្យាបាល​បាន​យ៉ាង​ល្អប្រសើរ​ផងដែរកន្លងមកនេះ។​


ក្នុងនោះលោក ជាយុទ្ធា រុណ បាន​លើកទឹកចិត្ត​ដល់​អាជ្ញាធរខេត្ត និង​មន្ត្រី​សុខាភិបាល ត្រូវរួមសហការគ្នាឲ្យកាន់តែ​ប្រសើរ​ថែមទៀត ដើម្បី​ទប់ស្កាត់កុំឲ្យកើតមាន​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​.១៩នេះ បន្តទៀត ដោយ​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់​ក្នុងការ​អនុវត្តតាម​កា​រ​ណែនាំ​របស់​រាជរដ្ឋាភិ​បាល និង​ក្រសួងសុខាភិបាល ពិសេស​ត្រូវ​រួមគ្នា​អនុវត្តបាន​ខ្ជាប់ខ្ជួន តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ “៣​កុំ និង​៣​ការពារ។


ក្នុងនោះដែរលោកអ៊ុំរាត្រីបានបានថ្លែងអំណគុណដល់អង្គការ UNICEF សាប៊ូដុំ សាប៊ូកញ្ចប់ ស្បែកជើងកវែង ស្រោមដៃ សំឡីអនាម័យ របាំងមុខ អៀមប្លាស្ទិចតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទដែលបាន ផ្តល់​ឧបករណ៍នេះ សំរាប់ប្រើប្រាស់ដល់អ្នកកើតជម្ងឺកូ​វីដ​.១៩ កំពុងសំរាកព្យាបាលនៅក្នុងមណ្ឌលខេត្តបន្ទាយមានជ័យទាំងអស់ មនុស្សធម៌​ទាំងអស់នេះ​ លោកប្រើប្រាស់​ឲ្យចំ​ទិសដៅនៅតាមមណ្ឌលព្យាបាលអ្នកកើត ជម្ងឺកូវីដ.១៩ ក្នុងខេត្តបន្ទាយមានជ័យទាំងអស់ផងដែរ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង