Detail Top Banner

តុលាការក្រមផ្តន្ទាទោសលោក ហូរ វ៉ាន់ . អ៊ូ ច័ន្ទឫទ្ធិ . គង់ សុភា ដាក់ពន្ធនាគារ ២ ឆ្នាំ និងបក្ខពួក ១១នាក់ទៀត ដាក់ពន្ធនាគារ ២០ខែ

ភ្នំពេញ: តុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃទី២៦ ខែតុលានេះ បានប្រកាសសាលក្រមផ្តន្ទាទោសលោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក គង់ សុភា ដាក់ពន្ធនាគារ ២ឆ្នាំ និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។

ចំណែកបក្ខពួកចំនួន ១១នាក់ទៀត ដាក់ពន្ធនាគារ ២០ខែ តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ឆ្នាំ ពីបទ ផ្ដើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីខែសីហា ឆ្នាំ២០២០ តាមបញ្ញត្តិមាត្រា ២៨ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ចំណែកឈ្មោះ ហុង លីម ហៅ ហុង មុយលីម ភេទប្រុស រួចផុតពីបទចោទ ជាប់ចោទពីបទ ផ្ដើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីខែសីហា ឆ្នាំ២០២០ តាមបញ្ញត្តិមាត្រា ២៨ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង