ស្នាក់ការអូរផាល ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បាទទួលគ្រឿងឧបគោគ និងបរិភោគ ដែលជាការឧបត្ថម្ភរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន

ខេត្តឧត្តរមានជ័យ៖ រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅស្នាក់ការអូរផាល ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បាទទួលគ្រឿងឧបគោគ និងបរិភោគ ដែលជាការឧបត្ថម្ភរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមមាន អង្ករចំនួន ៣០ការ៉ុង ទឹកត្រី ៣០យួរ ទឹកសេអ៉ីវ ៣០យួរ ប៊ីចេង ៣០ថង់ ស្ករសរ ៣០គីឡូ មី ៣០កេស និងត្រីខ ៣០យួរ ជូនដល់មន្ត្រីឧទ្យានុរក្ស មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣០រូប តាមរយៈ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងប្រតិភូក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងបរិស្ថាន ដែលបានអញ្ជើញមកសួរសុខទុក្ខមន្ត្រីឧទ្យានុរក្ស មន្ត្រីកិច្ចសន្យា មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិ។

ក្នុងកម្មវិធីនេះក៏មានការដាំស្តារកូនឈើឡើងវិញចំនួន ២០០ដើម នៅក្នុងចំការឈើប្រណិតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន និងបានការអញ្ជើញចូលរួមពី ឯកឧត្ដម ឌី រ៉ាដូ អភិបាល នៃគណ:អភិបាលរងខេត្តឧត្តរមានជ័យ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីនៃមន្ទីរបរិស្ថាន៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង