ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ១០៩នាក់ សះស្បេីយ ២៧២នាក់ និងស្លាប់ថ្មី ៨នាក់ (មិនបានចាក់វ៉ាក់សាំងស្លាប់ ៥នាក់)
គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ១០៩នាក់ ឆ្លងសហគមន៌ ៩២នាក់ នាំចូល ១៧នាក់ អ្នកជាសះស្បេីយ ២៧២នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១១៨២២០នាក់ អ្នកជាសះស្បេីយសរុបកេីន ១១៤០៦៣នាក់ និង ស្លាប់ថ្មី ៨នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៥នាក់) សរុបស្លាប់ ២៧៦៦នាក់ ។
សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២៦១១៦៨៤ ស្មេីនឹង ១៥៣៧១៨ ក្នុង១លាននាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។