ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមដឹកនាំកម្មវិធី Exclusive Cambodian Insiders Luncheon – Human Resources

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមដឹកនាំកម្មវិធី Exclusive Cambodian Insiders Luncheon – Human Resources រៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ដែលមានគោលបំណងផ្ដល់អ្នកចូលរួម និងអ្នកគ្រប់គ្រងរដ្ឋបាលក្រុមហ៊ុននូវចំណេះដឹងពាក់ព័ន្ធនឹងវិស័យការងារ សមទ្ធិផលនិងគោលនយោបាយបច្ចុប្បន្នរបស់ក្រសួងក្នុងបរិបទនៃរីករាដាលនៃជំងឺកូវី-១៩។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានចូលរួមធ្វើបទបង្ហាញដែលមានខ្លឹមសារសំខាន់ដូចខាងក្រោម៖
១. សមិទ្ធផលសំខាន់ៗរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងអាណត្តិ
២. ផលប៉ះពាល់នៃកូវីដ-១៩ និងវិធានការដោះស្រាយផលប៉ះពាល់ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងឆ្នាំ២០២២
៣. យុទ្ធសាស្រ្ដស្ដារសេដ្ឋកិច្ចឡើងវិញ និង
៤. ទស្សនៈវិស័យកម្ពុជាឆ្នាំ២០៣០។ អរគុណសន្តិភាព













