ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត បានឈានទៅដល់ការទប់ស្កាត់បានជោគជ័យ ជាមួយនឹងការស្រកចុះយ៉ាងខ្លាំង
ភ្នំពេញ៖ ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោតបានឈានទៅដល់ការទប់ស្កាត់បានជោគជ័យហើយ ដោយមិនបង្កឲ្យមានការបាក់ធ្លាយទំនប់បង្កគ្រោះមហន្តរាយដល់បងប្អូនប្រជាពលរដ្ឋនោះទេ គិតមកដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោយពីបញ្ចប់នៃការផ្ដល់អំណោយជូនបងប្អូនប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ព្រែកត្នោតរួចមក ឯកឧត្តម ក៏បានបន្តដឹកនាំអាជ្ញាធរនិងមន្ទីរជំនាញចុះតាមដានមើលស្ថានភាពទឹកនៅតាមបណ្ដោយដងស្ទឹងព្រែកត្នោតបន្តទៀត ហើយក្នុងឱកាសនៃការចុះពិនិត្យនាថ្ងៃទី២៨ ខែតុលានេះ ឯកឧត្តម បានបញ្ជាក់ឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត ក្រោយពីមានការទប់ទំនប់ការពារទឹកជំនន់នេះ យើងទទួលបានជោគជ័យហើយ មិនបង្កអោយធ្លាយបង្កឲ្យមានការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋឬខូចខាងប្រុសសម្បត្តិសត្វពាហនៈធ្ងន់ធ្ងរនោះទេ មានន័យថាថ្ងៃទី២៨ ខែតុលានេះ ស្ថានភាពទឹកបានស្រកចុះ៤តឹក និងបានបន្តស្រកចុះជាបណ្ដើរៗទៀត។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា ការទទួលបាននូវជោគជ័យនេះ ដោយសារតែការខិតខំប្រឹងប្រែងទាំងអាជ្ញាធររាជធានីភ្នំពេញ និងក្រសួងធនធានទឹក ទាំងអាជ្ញាធរទន្លេសាប ជាមួយនឹងកម្លាំងកងអង្គរក្សដែលបានជួយយ៉ាងសស្រាក់សស្រាំមិនថា យប់ឬថ្ងៃឡើយ ដើម្បីទប់ឱ្យបាននូវគ្រោះមហន្តរាយនេះ ។ ជាលទ្ធផលឃើញថា មកដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ស្ថានភាពទឹក យើងអាចនិយាយបានថា គ្រប់គ្រងបានហើយ មិនមានហានិភ័យអ្វីដល់បងប្អូនប្រជាពលរដ្ឋនោះទេ បើសិនជាអាកាសធាតុមិនបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងកំហុកបន្តទៀតនោះ៕ អរគុណនស្តិភាព