សាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយលោក អាន សុឃីម នាយកសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចំនួន ១គ្រួសារ

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក អាន សុឃីម នាយកសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចំនួន ១គ្រួសារ ស្ថិតនៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ឆ្លៀតក្នុងឱកាសនោះ លោកនាយក បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

សម្ភារៈដែលផ្តល់ជូនរួមមាន ៖ អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកបរិសុទ្ធវីតាល់ ១កេស មុង១ ភួយ១ សារុង១ ក្រមា១ ម៉ាស់ចំនួន៣ ថវិការបស់ ឯកឧត្តម ឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ចំនួន ១៥០ ០០០រៀល និងថវិការបស់សាខាចំនួន ២០០ ០០០រៀលផងដែរ៕ អរគុណសន្តិភាព



