Updating មនុស្សចំនួន ៥នាក់បានស្លាប់ភ្លាមៗដោយគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នាពេញទំហឹង និងម្នាក់រងរបួសធ្ងន់ ទាំងព្រឹកនៅស្រុកមោងឬស្សី

ខេត្តបាត់ដំបង៖ បើតាមពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់ និងមានម្នាក់រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តគ្នា។
ក្នុងហេតុការណ៍គ្រោះថ្នាក់នោះ បានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៥:១៥ នាទី ស្តិតនៅចំណុចលើផ្លូវជាតិលេខ៥ ក្រុមទី០៧ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត១គ្រឿង ម៉ាកហ៊ីណូ ជាប្រភេទរថយន្តដឹកជញ្ជូនធំ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 3A-1566 អ្នកបើកបរឈ្មោះ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) និងរថយន្ត១គ្រឿង ម៉ាកនីសសាន់ធុនដឹកទំនិញតូច ពាក់ផ្លាកលេខ បាត់ដំបង 2B-2211 អ្នកបើកបរឈ្មោះ មិនស្គាល់អត្តសញ្ញាណ (ស្លាប់) និងអ្នករួមដំណើរចំនួន ៥នាក់ (ស្លាប់ ៤នាក់)។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យមនុស្សស្លាប់ ៥នាក់ប្រុស របួសធ្ងន់ប្រុសម្នាក់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ។
ក្រោយពីកើតហេតុ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលស្រុកមោងបឫស្សី ចុះពិនិត្យវាស់វែងកន្លែងកើតហេតុ និងដកហូតវត្ថុតាង រថយន្តចំនួន ២គ្រឿង តាមការពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ រថយន្តម៉ាកហ៊ីណូ បានបើកបរពីទិសខាងកើត ទៅទិសខាងលិច (ភ្នំពេញ ទៅបាត់ដំបង) ច្រាសទិសនឹងរថយន្តម៉ាកនីសាន់ ពេលមកដល់ចំណុចកើតហេតុ ក៏បានបុកគ្នាលាន់សូរដូចរន្ទះតែម្តង ៕ ដោយ ឈុន លាង







