ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩​ សរុបចំនួន​ ១០១នាក់​ អ្នកជាសះស្បេីយ​ ២៣៧នាក់ និងស្លាប់ថ្មី​ ៧នាក់​ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង​ ៥នាក់)​

គិតត្រឹមថ្ងៃទី២៩ ខែតុលា​ ឆ្នាំ២០២១​ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩​ សរុបចំនួន​ ១០១នាក់​ ឆ្លងសហគមន៌​ ​​៨៣នាក់ នាំចូល​ ១៨នាក់ និងមានជាសះស្បេីយ​ ២៣៧នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១១៨៣២១នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ ១១៤ ៣០០នាក់​​​​​​​​​​​​​​​​​ និងស្លាប់ថ្មី​ ៧នាក់​ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង​ ៥នាក់)​ សរុប​ស្លាប់ ២៧៧៣នាក់ ។
សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ២៦១៧២១១ ស្មេីនឹង​ ១៥៤០៤៤ ក្នុង១លាននាក់​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។
អត្ថបទដែលជាប់ទាក់ទង