រថយន្តបីគ្រឿងបុករះបន្តកន្ទុយគ្នា សំណាងល្អ មិនបង្កឲ្យមានអ្នករងរបួស

ភ្នំពេញ៖ រថយន្តបីគ្រឿងបានបុករះបន្តកន្ទុយគ្នាពីរគ្រឿង ហើយជ្រុលទៅបុករថយន្តមួយគ្រឿងទៀតឡើងទៅទើរលើសួនច្បារពុះចែកទ្រូងផ្លូវ បង្ករមានការកកស្ទុះចរាចរណ៍ តែសំណាងល្អមិនមានអ្នករងរបួសទេ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតហេតុនៅវេលាម៉ោង៩.០៥នាទីព្រឹកកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំនុចមុខបុរីមេគង្គ ស៊ីធី តាមបណ្ដោយផ្លូវជាតិលេខ៦ នៅភូមិសំបួរមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្តទាំងបីគ្រឿងមាន៖ ទី១.មានរថយន្តម៉ាកកាមេរីឆ្លាម ពណ៍ទឹកមាស ស្លាកលេខ ភ្នំពេញ 2L-9058 រងការខូចខាតរួញគូទខាងក្រោយ បែកកញ្ចក់ខាងក្រោយ បែកកង់ក្រោយខាងស្ដាំ និងបែកស្តុបមុខខាងឆ្វេង ទី២.រថយន្តម៉ាកហាយឡែនឌ័រ ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 2AE-7435 រងការខូចខាតបែកស្តុបមុខ កំពិតថ្ពាល់ និងបែកកង់មុខខាងឆ្វេង និង ទី៣. រថយន្តម៉ាកស៊ីណា ពណ៍ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AG-6691 រងការខូចខាតកំពិតទ្វាក្រោយខាងឆ្វេង និងផ្ទះពោងសុវត្ថិភាព ។

ប្រភពព័ត៍មានពីប្រជាពលរដ្ឋកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមេរីឆ្លាម ធ្វើដំណើរពីជើងមកត្បូង តាមបណ្ដោយផ្លូវជាតិលេខ៦ លុះមកដល់ត្រង់ចំនុចកើតហេតុបានបត់ឆ្វេងត្រលប់ក្រោយ ក៏ត្រូវរថយន្តម៉ាកហាយឡែនឌ័រ ធ្វើដំណើរពីជើងមកត្បូង មកពីក្រោយមានល្បឿនលឿនហ្វាំងមិនទាន់ ក៏បុករថយន្តគូទរថយន្តឆ្លាមពេញទំហឹង រុញរថយន្តទៅមុខ បុកផ្ទុបនឹងរថយន្តម៉ាកស៊ីណា ធ្វើដំណើរពីត្បូងមកជើង ចំទ្វារខាងក្រោយបណ្ដាលឲ្យរថយន្តស៊ីណារ៉េចង្កូតឡើងទៅទើរលើសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលស្លាកសញ្ញាចរាចរណ៍ដួលដេកដល់ដីរថយន្តក៏ទៅមុខលែងរួច ។

ក្រោយពេលកើតហេតុរថយន្តទាំងបីត្រូវសមត្ថកិច្ចចរាចរណ៏ខណ្ឌជ្រោយចង្វារធ្វើការវាស់វែងនឹងយករថយន្តទៅរក្សាទុក្ខនៅអធិការដ្ឋានខណ្ឌរងចាំការដោះស្រាយនៅពេលក្រោយ៕
