ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ១០៦នាក់ អ្នកជាសះស្បេីយ ២៣៤នាក់ និងស្លាប់ថ្មី ៨នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៥នាក់)
គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ១០៦នាក់ ឆ្លងសហគមន៌ ៨៨នាក់ នាំចូល ១៨នាក់ អ្នកជាសះស្បេីយ ២៣៤នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១១៨ ៤២៧នាក់ អ្នកជាសះស្បេីយសរុបកេីន ១១៤ ៥៣៤នាក់ និង ស្លាប់ថ្មី ៨នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៥នាក់) សរុបស្លាប់ ២៧៨១នាក់ ។
សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២៦២១៥២១ ស្មេីនឹង ១៥៤២៩៧ ក្នុង១លាននាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។