ទេយ្យវត្ថុ និងបច្ច័យដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តនាំយកទៅចែកជូនក្រុមគ្រួសារនៃសពនៅភូមិរ៉ា
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសៅរ៍ ទី៣០ ខែតុលា ឆ្នាំ២០២១ ទេយ្យវត្ថុ និងបច្ច័យដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យនិងស្រុករលាប្អៀរ និងឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ត្រូវបានក្រុមការងារតំណាងឯកឧត្តម ឈឹម សៅគី ពាំនាំនូវពាក្យចូលរួមរំលែកទុក្ខ និងនាំយកអំណោយរួមមាន អង្ករចំនួន ២៥គីឡូក្រាម ទឺកត្រីទឹកស៊ីអ៊ីវ ចំនួន ៤ដប ម៉ាស់ចំនួន ២០សន្លឹក សាប៊ូអនាម័យចំនួន ៥ដុំ ជែលលាងដៃដបធំចំនួន ១ដប និងបច្ច័យចំនួន ២២០ ០០០រៀល ព្រមទាំងសំបុត្រមរណភាពទៅប្រគល់ជូនដល់ក្រុមគ្រួសារនៃសពឈ្មោះ ទេព រដ្ឋា ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិរ៉ា ឃុំត្បែងខ្ពស់៕ អរគុណសន្តិភាព