អភិបាលខេត្តមណ្ឌលគិរី អនុញ្ញាតឲ្យអគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅខេត្តស្ទឹងត្រែង ចូលជួបសំណេះសំណាលនិងសម្តែងការគួរសម

មណ្ឌលគិរី៖ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអនុញ្ញាតឲ្យ ឯកឧត្តម ឃុំសន ខុនប៉ាសឺត អគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅខេត្តស្ទឹងត្រែងនៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាល និង សម្តែងការគួរសម ដោយមានការចូលរួមពី អភិបាលរងខេត្តមណ្ឌលគិរី ចំនួន ០៦ រូប នាយករដ្ឋបាលសាលាខេត្ត និង ប្រតិភូអមដំណើរនៃអគ្គកុងស៊ុលឡាវ ប្រចាំនៅខេត្តស្ទឹងត្រែង ពិធីនេះប្រព្រឹត្តទៅសាលាខេត្តមណ្ឌលគិរី៕

អត្ថបទដែលជាប់ទាក់ទង