Detail Top Banner

ពិធីផ្ទេរតំណែង ប្រធានគណៈកម្មាធិការគណបក្ស ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃ​គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងប្រធានគណបក្សខេត្តព្រះសីហនុ៖
១.) ផ្ទេរភារកិច្ច ឯកឧត្តម ជាម ហុីម ពីប្រធានគណៈកម្មាធិការគណបក្សខេត្តខេត្តព្រះសីហនុ ទៅជាសមាជិកគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ។
២.) តែងតាំង និងដំឡើងឋានៈ ឯកឧត្តម គួច ចំរើន ពីអនុប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ ទៅជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង