ក្ងោកបៃតង មានចំនួនកើនឡើងនៅកម្ពុជា

មានចន្លោះពី២ពាន់ទៅ ៣ពាន់ក្បាលនៅតំបន់ការពារធម្មជាតិកម្ពុជា ក្ងោក ជាប្រភេទសត្វស្លាប ត្រូវបានគេចាត់ទុកជាប្រភេទសត្វកម្រដែលស្ថិតក្នុងបញ្ជីក្រហមរងគ្រោះជិតផុតពូជនៅលើពិភពលោក ប៉ុន្តែត្រូវបានប្រទះឃើញថា មានចំនួនកើនឡើងនៅប្រទេសកម្ពុជា។

តាមការសិក្សារបស់អ្នកជំនាញ បច្ចុប្បន្ននេះ ពិភពលោកនៅមានសត្វក្ងោកពេញវ័យចន្លោះពី ១៥ ០០០ទៅ ២០ ០០០ក្បាល ហើយកម្ពុជាត្រូវបានគេវាយតម្លៃថា មានសត្វក្ងោកបៃតងដែលជាប្រភេទសត្វកម្រច្រើនជាងគេនៅលើពិភពលោក ដោយមានចំនួនចន្លោះពី២ ០០០ ទៅ៣ ០០០ក្បាល។ សម្រាប់ប្រទេសមួយចំនួនទៀត ដូចជា ប្រទេសចិន វៀតណាម ថៃ ឡាវ និងឥណ្ឌូនេស៊ី ត្រូវបានប៉ាន់ស្មានថាមានចំនួនសត្វក្ងោកក្រោម ១ ០០០ក្បាលក្នុងប្រទេសនីមួយៗ។

ដើម្បីថែរក្សាប្រភេទពូជសត្វកម្រនេះឱ្យបានគង់វង្ស ក្រសួងបរិស្ថានស្នើដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងកិច្ចការអភិរក្ស បញ្ឈប់ការបរិភោគសាច់សត្វ និងបន្តផ្សព្វផ្សាយនិងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃក្នុងចំណោមពលរដ្ឋក្នុងសហគមន៍ និងបញ្ឈប់ការដាក់អន្ទាក់និងការបរបាញ់ប្រភេទសត្វកម្រទាំងនេះ៕ អរគុណសន្តិភាព


