អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសម្តេចក្រឡាហោម និងលោកជំទាវ ចែកជូនដល់មន្ត្រីជាប់កិច្ចសន្យាបម្រើការងារជាអ្នកថែទាំសួនច្បារសារធារណៈ ក្នុងក្រុងបាត់ដំបង និងក្រុមកងកម្លាំងប្រចាំការគោលដៅសាលាខេត្តបាត់ដំបង
ព្រឹកថ្ងៃអាទិត្យទី៣១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងនាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ចែកជូនដល់មន្ត្រីជាប់កិច្ចសន្យាបម្រើការងារជាអ្នកថែទាំសួនច្បារសារធារណៈ ក្នុងក្រុងបាត់ដំបង និងក្រុមកងកម្លាំងប្រចាំការគោលដៅសាលាខេត្តបាត់ដំបង នៅបរិវេណសាលាខេត្តបាត់ដំបង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានផ្តាំផ្ញើឱ្យបងប្អូនដែលជាមន្ត្រីកិច្ចសន្យា បម្រើការងារជាអ្នកថែទាំសួនច្បារសារធារណៈ ក្នុងក្រុងបាត់ដំបង បន្តខិតខំបំពេញការងារបន្តទៅទៀត ហើយត្រូវថែរក្សាអនាម័យសុខភាពឱ្យខ្ជាប់ខ្ជួន ជាពិសេសត្រូវអនុវត្តអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ គឺ ៣ការពារ ៣កុំ និងវិធានការរបស់ក្រសួងសុខាភិបាល។
អំណោយដែលទទួលបានរួមមាន ៖
-អង្ករ ចំនួន ៥០គីឡីក្រាម
-មី ចំនួន ០២កេស
-ទឹកបរិសុទ្ធ ចំនួន ០២កេស
-ត្រីខ ០១យួរ
-ទឹកសុីអុីវ ចំនួន ០១យួរ
-ទឹកត្រី ចំនួន ០១យួរ
-ម៉ាស់ ចំនួន ០៣ប្រអប់
-ថវិកា ចំនួន ៥០,០០០ រៀល៕



