ឯកឧត្តម ហ៊ុន ម៉ានី ៖ ថ្ងៃនេះ សម្តេចនាយករដ្ឋមន្រ្តីបានប្រកាសបើកសង្គម សេដ្ឋកិច្ចកម្ពុជាឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីការអាក់ខានដោយសារការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប្រមាណជិត ០២ឆ្នាំ កន្លងមកនេះ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី “ថ្ងៃនេះ សម្តេចនាយករដ្ឋមន្រ្តីបានប្រកាសបើកសង្គម សេដ្ឋកិច្ចកម្ពុជាឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីការអាក់ខានដោយសារការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប្រមាណជិត ២ឆ្នាំកន្លងមកនេះ។ ការប្រកាសបើកឡើងវិញនូវប្រក្រតីភាពថ្មីនេះ ជាការឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់កម្ពុជា ដោយប្រកែកមិនបាន ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ តាមរយៈការដាក់ចេញនូវយន្តការប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាល។
ខ្ញុំសូមចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋយើងទាំងអស់ និងក៏សូមឆ្លៀតឱកាសនេះ អំពាវនាវផងដែរឲ្យប្រជាពលរដ្ឋយើងទាំងអស់បន្តគោរពនូវវិធានការសុខាភិបាល ដែលបានដាក់ចេញដោយក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ព្រោះថា ការបន្តរស់នៅដោយសុខសាន្តក្នុងប្រក្រតីភាពថ្មី វាអាស្រ័យលើការចូលរួមរបស់យើងម្នាក់ៗ។”

អត្ថបទដែលជាប់ទាក់ទង