ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកកើនឡើងដល់ ៥លាននាក់

បរទេស៖ យោងតាមសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកបានកើនឡើងដល់ ៥លាននាក់ហើយ។
គិតត្រឹមម៉ោងសកល ម៉ោង 08:21 GMT ចំនួនអ្នកស្លាប់ទូទាំងពិភពលោកបានកើនឡើងដល់ ៥ ០០០ ៤២៥នាក់ ដោយករណីឆ្លងសរុបមានចំនួនលើសពី ២៤៦,៧លាននាក់។
សហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ច្រើនជាងគេ ដោយបានបញ្ជាក់អំពីករណីស្លាប់ជាង ៧៤៥ ០០០នាក់ចាប់តាំងពីការចាប់ផ្តើមរាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ នេះមក៕ (ប្រភព Sputnik ) by AKP