លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស អញ្ជើញទទួលទូទឹកកកពិសេស (-80 ទៅ -20oC) ចំនួន ៩គ្រឿង ជាជំនួយអង្គការយូនីសែស (UNICEF)
ភ្នំពេញ៖ កាលពីរសៀលថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស អញ្ជើញទទួលទូទឹកកកពិសេស (-80 ទៅ -20oC) ចំនួន ០៩ គ្រឿង ជាជំនួយពី Covax Facility នៅឃ្លាំងឱសថកណ្តាល (CMS) រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី តំណាងអង្គការយូនីសែស (UNICEF) និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងស្ថាប័ននានាពាក់ព័ន្ធផ្សេងៗទៀត ៕ អរគុណសន្តិភាព