ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៨៩នាក់ និងស្លាប់ថ្មី ៦នាក់ (ក្នុងនោះស្លាប់មិនបានចាក់វ៉ាក់សាំង ៤នាក់)
គិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៨៩នាក់ ឆ្លងសហគមន៌ ៨៥នាក់ នាំចូល ៤នាក់ និងមានជាសះស្បេីយ ១១៥នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១១៨ ៧០២នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៥ ០១៧នាក់ និងស្លាប់ថ្មី ៦នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៤នាក់) សរុបស្លាប់ ២៨០០នាក់ ។
សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២៦៣៣៤២៤ ស្មេីនឹង ១៥៤៩៩៨ ក្នុង១លាននាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។