ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកកើតជំងឺកូវីដ-១៩ សរុបចំនួន ៨៥នាក់ និងស្លាប់ថ្មី ៧នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៥នាក់)
គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកកើតជំងឺកូវីដ-១៩ សរុបចំនួន ៨៥នាក់ ឆ្លងសហគមន៌ ៧៦នាក់ នាំចូល ៩នាក់ អ្នកជាសះស្បេីយ ៩៤នាក់ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១១៨ ៧៨៧នាក់ អ្នកជាសះស្បេីយសរុបកេីន ១១៥ ១១១នាក់ និងស្លាប់ថ្មី ៧នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៥នាក់) សរុបស្លាប់ ២ ៨០៧នាក់ ។
សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២៦៣៨២៥៥ ស្មេីនឹង ១៥៥២៨២ក្នុង១លាននាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។