Detail Top Banner

កូនជ្រូករស់ក្លាស្សេចំនួន ១៦០ក្បាលដឹកតាមរថយន្ត ក្រុមអន្តរាគមន៍ និងក្រុមប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្ក្រាបនិងយកទៅដុតកំទេចចោល


ខេត្តបន្ទាយមានជ័យ៖ កូនជ្រូក​រស់ក្លាស្សេចំនួន ១៦០ក្បាលដឹកតាមរថយន្ត១គ្រឿង តាមច្រករបៀងចេញ​ពីប្រទេសថៃត្រូវ ក្រុមអន្តរាគមបង្ក្រាបបទល្មើសការិយាល័យ សហការជាមួយការិយាល័យប្រឆាំងបទល្មើស​​សេដ្ឋកិច្ចខេត្តបន្ទាយមានជ័យឃាត់ចាប់បាននៅវេលាម៉ោង១១យប់ ថ្ងៃទី ៤ ខែវិច្ឆិការ ឆ្នាំ២០២១។


មន្ត្រីចំរុះបានប្រាប់អ្នកយព័ត៍មានឲ្យដឹងថា៖នៅយប់នោះកំលាំងបានចេញស្ទាក់បាប់បានរថយន្ត១គ្រឿងម៉ាកសាំយ៉ុង ពណ៍សំបកឳឡឹកពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1140 នៅត្រង់ចំណុចមុខវត្តខ្លែងពណ៍ ភូមិខ្លែងពណ៍ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ អ្នកបើកដោយឈ្មោះ យន​ សាម៉េត អាយុ ៣៧ឆ្នាំមានទីលំនៅ នៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោយពីឃាត់រថយន្តហើយកំលាំងចំរុះឆែកឆេក្នុងរថយន្តរកឃើញ កូន​ជ្រូកក្លាស្សេចំនួន ១៦០ក្បាល។


ចំលាំងចំរុះបានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ក្រោយពីពិនិត្យជាក់ស្ដែងឃើញថាពុំមានលិខិតអនុញ្ញាតិដឹកជញ្ជូនអ្វីទាំងអស់និងមានការដឹកជញ្ជូនមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងមានការប្រែប្រួលសភាពដើម និងមានក្លិនស្អុយ ទើបមន្ត្រីចំរុះសម្រេចដុតកំទេចចោល នៅវេលាម៉ោង ១២ និង ៣០នាទី រសៀល នៅថ្ងៃទី ៤ ខែវិច្ឆិការ ឆ្នាំ២០២១ តែម្តង។


ចំលាំងចំរុះបានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ បណ្ដាអាជីវករមួយចំនួនតូចនៅតែបន្តបំពានក្នុងការទិញជ្រូកមិនសុច្ចរិតដឹកចេញតាមច្រករបៀងនៅតាមបណ្តោយខ្មែរ -ថៃ និងនាំចូលដោយគ្មានការត្រួតពិនិត្យយកមកលក់ក្នុងទីផ្សារ ដែលជាហេតុបង្កការលំបាកក្នុងការទប់ស្កាត់និងបង្ក្រាបអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាយថាហេតុដល់សុខភាពសុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាដើម។
ចំណែកម្ចាស់រថយន្តនិងរថយន្តកំលាំងចំរុះយកទៅធ្វើតាមនិតិវិធីនៃច្បាប់៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង