ក្រសួងអប់រំ យុវជន និងកីឡាបានចេញសចេក្ដីសម្រេចចុងក្រោយ កំណត់យកថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងធ្វើនៅថ្ងៃទី២៧ធ្នូ

ភ្នំពេញ ក្រសួងអប់រំយុវជន និងកីឡា បានចេញសចេក្ដីសម្រេចចុងក្រោយកំណត់យកថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២១ ជាថ្ងៃ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាផ្លូវការ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសូងអប់រំ យុវជន និងកីឡា បានឱ្យដឹងកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិត្រូវរំកិលកាលបរិច្ឆេទទៅ ថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២១ ដោយរៀបចំតាមទម្រង់ដូចឆ្នាំកន្លងមក។

ឯកឧត្តម រស់ សុវាចា បានសង្កត់ធ្ងន់ថា «ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព»។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសូងអប់រំ យុវជន និងកីឡា ក៏បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិនៅរក្សាកាលបរិច្ឆេទដដែលគឺថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២១។
ចំណែកឯបវេសនកាលឆ្នាំ២០២១-២០២២ ចាប់ផ្ដើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ៕ by AKP