Detail Top Banner

សាលាដំបូងរាជធានីភ្នំពេញចេញដីកាចាប់ខ្លួនឧកញ៉ា លី សាយឃាង ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ

ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោក សេង លាង បានចេញដីកាបង្គាប់ឲ្យនាំខ្លួនលោកឧកញ៉ា លី សាយឃាង ចោទបទ ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណី រំលោភលើទំនុកចិត្ត និងបទបរិហារកេរ្ដិ៍ជាសាធារណៈ បានប្រព្រឹត្តនៅខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៨ និងអំឡុងឆ្នាំ២០១៩ កន្លងទៅ។
យោងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នេះ និងយោងតាមសំណុំរឿងស៊ើបសួរលេខ ៣៦៥០ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលទាក់ទងនឹងជនត្រូវចោទឈ្មោះ លី សាយឃាង ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ ដែលមានកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១០២០៤៤៨៨ និងមានមានទីលំនៅផ្ទះលេខ៥៣ ផ្លូវលេខ​១៨៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី រំលោភលើទំនុកចិត្ត និងបរិហារកេរ្ដិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៨ និងអំឡុងឆ្នាំ២០១៩ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៩១ មាត្រា ៣៩២ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ។
ដើម្បីធានាដល់ការស៊ើបសួរឱ្យ បានពេញលេញ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យនាំ ជនត្រូវ​ចោទ​ឈ្មោះ លី សាយឃាង មកចំពោះចៅក្រមស៊ើប សួរដើម្បីធ្វើការសាកសួរបំភ្លឺការពិត និង បង្គាប់​មក​កងកម្លាំងសាធារណៈ ឲ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូន សាលាដំបូងរាជធានីភ្នំ ពេញ ឲ្យបានមុនថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមច្បាប់៕
អត្ថបទដែលជាប់ទាក់ទង