ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក កៅ រី មន្ត្រីនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញដឹកនាំប្រតិភូក្រសួង គោរពវិញ្ញាណក្ខន្ធសព លោក កៅ រី មន្ត្រីនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ដែលបានទទួលមរណភាពដោយ រោគាពាធ កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងមក នៅគេហដ្ឋានសព ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។អរគុណសន្តិភាពAKP។