ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ ស្តីពី “កម្មវិធីសង្គ្រោះ និងថែរក្សាសត្វព្រៃ”

ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នំា២០២១ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ ស្តីពី “កម្មវិធីសង្គ្រោះ និងថែរក្សាសត្វព្រៃ” ក្រោមអធិបតីភាពឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកញ្ញ ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ គោលបំណងនៃការចុះកិច្ចព្រមព្រៀងគឺ ៖
ដើម្បីផ្តល់ការការពារសត្វព្រៃតាមរយៈ ១) ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ ២) ការថែទំាសត្វព្រៃដែលជួយសង្គ្រោះបាន ៣) ការស្ថារលទ្ធភាពសត្វព្រៃ និង ៤) ការអប់រំបរិស្ថាន។ កម្មវិធីសង្គ្រោះ និងថែរក្សាសត្វព្រៃ នឹងត្រូវអនុវត្តនៅមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ និងគ្រប់ខេត្តក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេល៣ឆ្នាំ (២០២២-២០២៤) មានថវិកាសរុប ២ ៨២៣ ៤០០ ដុល្លារអាមេរិក ដែលមានអង្គភាពអនុវត្តគម្រោងដោយ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ៕ អរគុណសន្តិភាព








