ភ្ញៀវទេសចរដែលទៅកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងព្រះរាជពិធីបុណ្បអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ថ្ងៃទីពីរ មានការកើនឡើង

ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងព្រះរាជពិធីបុណ្បអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ថ្ងៃទីពីរ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ មានការកើនឡើង៖ ភ្ញៀវសរុប ៤៤ ២៤២នាក់ កើនឡើង ១២៤,៣៨% ក្នុងនោះ ភ្ញៀវជាតិ ៤១ ៨០៦នាក់ កើនឡើង ១២៣,៧៦% ភ្ញៀវបរទេស ២ ៤៣៦នាក់ កើនឡើង ១៣៥,៥៨% មានភ្ញៀវចូលតាមអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ១ជើង ថយចុះ ១ជើង ស្មើនឹង ១៧នាក់ ថយចុះ ៩២,២៧% (ជាតិ ០០នាក់ និងអន្តរជាតិសរុប ១៧)។
ភ្ញៀវទេសចរទៅកម្សាន្តតាមកោះនានាមាន៖ ភ្ញៀវសរុប ៨៦០នាក់ កើនឡើង ៧២% ភ្ញៀវជាតិ ៧៣៩នាក់ កើនឡើង ១៣៨,៣៨% ភ្ញៀវបរទេស ១២១នាក់ ថយចុះ ៣៦,៣១% ។ ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានា៖ ភ្ញៀវសរុប ៤៣ ៣៤២នាក់ កើនឡើង ១២៩,០៥% ក្នុងនោះ៖
ភ្ញៀវជាតិ ៤១ ០៣២នាក់ កើនឡើង ១២៣,៩៦% ភ្ញៀវបរទេស ២ ៣១០នាក់ កើនឡើង ២៨៤,៣៥% ៕ អរគុណសន្តិភាព









