ឆ្លងថ្មី មានចំនួន ៤១នាក់ ខណៈដែលករណីជាសះស្បើយថ្មី ៣៩នាក់ និងស្លាប់ថ្មី ៤នាក់ ស្លាប់មិនបានចាក់វ៉ាក់សាំង ៣នាក់
ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤១នាក់ ឆ្លងសហគមន៌ ៣៥ នាំចូល ៦នាក់ ជាសះស្បេីយ ៣៩នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១១៩ ៨៦៧នាក់ ជាសះស្បេីយសរុបកេីន ១១៦ ២៤៦នាក់ និងស្លាប់ថ្មី ៤នាក់ (ស្លាប់មិនបានចាក់វ៉ាក់សាំង ៣នាក់) សរុបស្លាប់ ២៩០០នាក់ ។
សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២៦៩៦៥០២ ស្មេីនឹង ១៥៨៧១១ក្នុង១លាននាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។