លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតា ២ខ្នងជូនទុរគតជន និងចាស់ជរាគ្មានទីពឹង ព្រមទាំងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៤ក្នុងខេត្ត

ខេត្តតាកែវ៖ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន ២ខ្នងជាបន្តទៀត ជូនដល់ទុរគតជន និងជនចាស់ជរាគ្មានទីពឹង នៅខេត្តតាកែវ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ក្នុងពិធីប្រគល់ផ្ទះទេវតានេះដែរ លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

១. ផ្ទះទំហំ ៨គុណនឹង១១ម៉ែត្រ សង់ជូនគ្រួសារប្អូនស្រី ស៊ាន ស្រីនិច ជាជនពិការជើង រស់នៅភូមិក្រាំងឈើនាង ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ប្អូនស្រីមានជំងឺហើមជើងពីកំណើត(ជើងដំរី) រស់នៅជាមួយសមាជិកគ្រួសារ ៦នាក់ ក្នុងជីវភាពក្រីក្រលំបាក។ ផ្ទះនេះជាអំណោយកេរ្តិ៍មរកតរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។
២. ផ្ទះទំហំ ៦គុណនឹង៧ម៉ែត្រ សង់ជូនគ្រួសារលោកយាយ ប្រាក់ សារឿន អាយុ៦២ឆ្នាំ រស់នៅភូមិ កន្សោមអក ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ ជាអំណោយកេរ្ត៍មរតក របស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។

បន្ថែមលើអំណោយផ្ទះខាងលើ ពួកគាត់ក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតរួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគបរិភោគជាច្រើនមុខ និងថវិកាមួយចំនួនទៀតផងដែរ។

ជាមួយកម្មវិធីសប្បាយរីករាយយ៉ាងក្រៃលែងនេះដែរ លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមការងារ ក៏បានចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោកយាយ លោកតា និងក្មួយៗសិស្សានុសិស្សដែលបានចូលរួមអបអរសាទរពិធីប្រគល់ផ្ទះទេវតានេះដែរ អំណោយរួមមាន៖ សម្ភារសិក្សា នំកញ្ចប់ សំលៀកបំពាក់ ជែលលាងដៃ សាប៊ូលាងដៃ និងថវិកាមួយចំនួន។

បន្ទាប់មកពីពិធីប្រគល់ផ្ទះ នៅព្រឹកថ្ងៃដដែលនេះ លោកជំទាវក៏បាននាំយកទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មួយចំនួនធំមានជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខយកទៅប្រគេនតាមបណ្តាវត្តចំនួន៤ ក្នុងស្រុកទ្រាំង និងស្រុកកោះអណ្តែតនៃខេត្តតាកែវ។

ពីធីនេះត្រូវប្រារព្ធរួមគ្នានៅបរិវេណវត្តកសាងបវរ ហៅវត្ត ដូនភេី ក្នុងឃុំខ្វាវ ខេត្តតាកែវ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីលោក អ៊ូច ភា អភិបាលខេត្តតាកែវផងដែរ។ នាឱកាសនោះ លោកជំទាវ និងក្រុមការងារ បានអញ្ចើញប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៤វត្តទៅតាមទំនៀមទម្លាប់ប្រពៃណី។

លោកជំទាវ ក៏បានសំណេះសំណាល និងពាំនាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនជូន ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនប្រជាពលរដ្ឋទាំងអស់។

លោកជំទាវ បានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ។

វត្តអារាមដែលទទួលបានទេយវត្ថុនាពេលនេះរួមមាន៖
១- វត្ត ជួស ឃុំជីខ្មា
២- វត្ត ថ្មផុស ឃុំជីខ្មា
៣- វត្ត កសាងបវ ហៅវត្ត ដូនភេី ឃុំខ្វាវ
៤- វត្ត ឫស្សីស្រុក ឃុំអង្គកែវ ។

ចំពោះទេយ្យវត្ថុដែលប្រគេនក្នុង១វត្តៗរួមមាន៖ អង្ករ ១តោន ត្រីខចំនួន ១កេស មាន ១០យួរ មីចំនួន ៥កេសធំ ភេសជ្ជៈខារ៉ាបាវចំនួន ៣កេស ត្រីងៀតចំនួន ១០គីឡូក្រាម សាច់ក្រកចំនួន ១០គីឡូក្រាម សាច់ជ្រូកផាត់ចំនួន ១០គីឡូក្រាម ទឹកដោះគោខាប់ ចំនួន ២កេស កាហ្វេចំនួន ៥កញ្ចប់ធំ តែចំនួន ២គីឡូក្រាម ស្ករសចំនួន ១បេ អំបិលចំនួន ១បេ ប៊ីចេងចំនួន ១បេ ទឹកត្រីចំនួន ៥យួរ ទឹកស៊ីអ៊ីវ ចំនួន ៥យួរ សាប៊ូដុំចំនួន ៣០ដុំតូច ច្រាសនិងថ្នាំដុសធ្មេញចំនួន ១០០ឈុត វីតាមីនសេចំនួន ១០ប្រអប់ ប្រេងកូឡាចំនួន ៥ដុំ ប្រេងខ្យល់ចំនួន ៥ដុំ ម៉ាសចំនួន ២០ប្រអប់ ស្មើនឹង ១០០០ម៉ាស អាល់កុលសម្លាប់មេរោគចំនួន ៤កាន ដបសំរាប់ដាក់អាល់កុលចំនួន ១០ដប ស្លាដកចំនួន៤៩ ថវិកាចំនួន ២លានរៀល៕ អរគុណសន្តិភាព


