ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន​ ត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន​ ដែលនឹងស្ថាបនារួចរាល់ជាស្ថាពរនាចុងខែវិច្ឆិកា

នារសៀលថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ រួមទាំងប្រតិភូក្រសួងសុខាភិបាល​ និង លោកជំទាវ​ អភិបាលរងនៃគណៈ អភិបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ​ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន​ ត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន​ ដែលនឹងស្ថាបនារួចរាល់ជាស្ថាពរនាចុងខែវិច្ឆិកា​ ឆ្នាំ២០២១​ ហើយមន្ទីរពេទ្យថ្មីនេះនឹងក្លាយជាមន្ទីរពេទ្យប្រចាំតំបន់ គ្របដណ្តប់ប្រជាជនមួយចំនួននៃខេត្តត្បូងឃ្មុំ ក្រចេះ រតនគីរី ស្ទឹងត្រែង និងខេត្តមណ្ឌលគីរី។

អត្ថបទដែលជាប់ទាក់ទង