ក្រុមហ៊ុនឯកជនមួយ ប្រគល់ម៉ាស៊ីន ថ្នាំសម្លាប់មេរោគ និងម៉ាស៊ីនបន្សុតខ្យល់សម្លាប់មេរោគ ជាច្រើនគ្រឿងនិងជាច្រើនដប ជូនរដ្ឋបាលរាជធានីដើម្បីទប់ស្កាត់មេរោគកូវីដ-១៩

ភ្នំពេញ៖ ម៉ាស៊ីនសម្រាប់រោគ ថ្នាំសម្លាប់មេរោគម៉ាស៊ីនបន្សុតខ្យល់សម្លាប់មេរោគ ជាច្រើនគ្រឿងនិងជាច្រើន​ដប ត្រូវបានក្រុមហ៊ុន ដាប់ប៊ែលយូខេអិល អេកូអីស ឥណ្ឌូឆាយណា ឯ.ក ប្រគល់ជូនរដ្ឋបាលរាជ​ធានី​ភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ (Covid-19)ខណៈដែលជម្ងឺនេះមិនទាន់សាប សាបរលាបចេញពីរាជធានីភ្នំពេញនូវឡើយ។
ពិធីប្រគល់និងទទួលអំណោយខាងលើនេះបាន ធ្វើឡើងនាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក លីម តារា នាយកក្រុមហ៊ុន និងលោក Shaun Walts ប្រធានប្រតិបត្តិការក្រុមហ៊ុន ដាប់ប៊ែល​យូ​ខេអិល អេកូអីស ឥណ្ឌូឆាយណា ឯ.ក នៅសាលារាជធានីភ្នំពេញ។


លោក នួន ផារ័ត្ន ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅភ្នំពេញ សូមថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅចំពោះ លោកនាយក និងលោក ប្រធានប្រតិបត្តិ ដែលបានឧបត្ថម្ភ៖ – ម៉ាស៊ីនសម្រាប់រោគ (e-COND life Air-Sanitizer)ចំនួន ៥គ្រឿង ចំនូន ៤ដប ។
– ថ្នាំសម្លាប់មេរោគ(INC++29 disinfectant formulated liquid)ចំនួន ៤ដប – ម៉ាស៊ីនបន្សុតខ្យល់សម្លាប់មេរោគQcov(air sanitizing humidifier) ចំនួន៤គ្រឿង – ថ្នាំសម្លាប់មេរោគ(INC16K disinfectant solutions)ចំនួន ៤ដប ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ (Covid-19) ។


លោក នួន ផារ័ត្ន បន្តថា ៖ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវ​នាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល នមេរោគកូវីដ ១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា ។


ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាត់ពីមេរោគកូវីដ-១៩ (Covid-i9)។ សមានចិត្តដ៏ប្រពៃ​​នេះ នឹងត្រូវបានចងចាំ ទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង