អង្គការសុខភាពពិភពលោកបានចាត់ទុក COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ជាមេរោគព្រួយបារម្ភ និងដាក់ឈ្មោះ អូមីក្រុង (Omicron)

ក្រសួងសុខាភិបាល៖ ថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោកបានចាត់ទុក COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ជាមេរោគព្រួយបារម្ភ និងដាក់ឈ្មោះ អូមីក្រុង (Omicron) ។

វាជាប្រភេទមេរោគបំលែងថ្មី ដែលឆ្លងលឿនខ្លាំងទ្វេដងជាងទម្រង់ ដែលតា ទៅទៀត ។ ប្រភពរកឃេីញដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង បន្ទាប់មករកឃេីញនៅប្រទេសបុតស្វាណា (Botswana) ណាមីបៀ (Namibia) ហ្ស៊ីមបាបវ៉េ (Zimbabwe) ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini) ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក ។ ថ្មីៗនេះទៀតរកឃេីញចំនួនពីរករណីនៅក្រុងហុងកុងដែលធ្វេីដំណេីរត្រលប់ពីប្រទេសអាហ្វ្រិកខាងត្បូង និងកំពុងរកឃេីញដែរនៅប្រទេសដទៃទៀតដូចជា អ៊ុីស្រាអែល អង់គ្លេស បែលហ្សិក ។

រហូតពេលនេះអង្គការសុខភាពពិភពលោកបានរកឃេីញមេរោគបំលែងថ្មីដែលព្រួយបារម្ភចំនួន ៥ប្រភេទគឺ អាល់ហ្វា បេតា ហ្កាម៉ា ដែលតា និងអូមីក្រុង ។
សូមបន្តអនុវត្តន៌ ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងគ្រប់ដូស និងដូសជំរុញ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ។