ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ឲ្យមានប្រសិទ្ធភាព លោកជំទាវ ពៅ សុភាព បន្តចុះអប់រំផ្សព្វផ្សាយ​ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ការគាំទ្រចិត្តសាស្ត្រសង្គម សុខភាពផ្លូវចិត្ត

ខេត្តស្វាយរៀង៖ ដោយបានការយកចិត្តទុកដាក់ខ្ពស់ បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ ពីសំណាក់ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោកជំទាវ ពៅ សុភាព ហេរញ្ញឹក គណៈកម្មា​ធិការសាខា និងមន្ត្រីគម្រោងត្រៀមបង្ការ និងឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ នៃសាខាកាកបាទ​​ក្រហមកម្ពុជាខេត្ត សហការជាមួយក្រុមកាកបាទឃុំ និងអ្នកស្ម័គ្រចិត្តប្រចាំភូមិ បន្តចុះអប់រំផ្សព្វផ្សាយ​ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ការគាំទ្រចិត្តសាស្ត្រសង្គម សុខភាពផ្លូវចិត្តក្នុងបរិបទជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការ ៣ ការពារ ៣ កុំ ២ ចូលរួម ក្រោមការឧបត្ថម្ភថវិកាដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) និងបានបញ្ជ្រាបការផ្សព្វផ្សាយនូវអនុក្រឹត្យថ្មីស្ដីពីការពិន័យអន្ដរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ការលើកកម្ពស់គោលការណ៍គ្រឹះ ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ដល់ប្រជាពលរដ្ឋនៅភូមិវាលល្ងើត និងភូមិឬស្សីព្រៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ មានអ្នកចូលរួមសរុប ៥៩ នាក់ ស្រ្តី ៣៥ នាក់ ។
ក្នុងឱកាសនោះដែរលោកជំទាវ ពៅ សុភាព និងក្រុមការងារសាខា ក៏បានចែកខិត្តប័ណ្ណអប់រំជំងឺកូវីដ-១៩ សាប៊ូលាងដៃ ម៉ាស់ និងចាក់សារសម្លងអប់រំជូនដល់បងប្អូន ប្រជាពលរដ្ឋឱ្យបានទូលំទូលាយស្តីពីការអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមវិធី «រស់នៅធម្មតា តាមបែបគន្លងថ្មី » ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាល​ដាល​ជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង