អបអរសាទរខួបទី៤៣ ថ្ងៃកំណើត សហភាពសហព័ន្ធយុវជនកម្ពុជា ២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២១

ភ្នំពេញ៖ នៅក្នុងឆ្នាំទី៤៣ នៃបេសកកម្មរបស់សហភាពសហ័ពន្ធយុវជនកម្ពុជា សមាជិក សមាជិកាគ្រប់ៗរូបនៅតែរក្សារបានយ៉ាងខ្ជាប់ខ្ជួននូវ «ស្មារតី ២ធ្នូ» ជាពិសេស ស្មារតីលះបង់របស់សមាជិក សមាជិកាម្នាក់ៗ។ ស.ស.យ.ក. តែងតែតករៀមខ្លួនរួចជាស្រេច មិនថាកាលៈទេសៈណាក៏ដោយក្នុងការចូលរួមក្នុងបុព្វហេតុជាតិមាតុភូមិ ដែលឆន្ទៈនេះត្រូវបានឆ្លុះបញ្ចាំងក្នុង ប្រធានបទនៃកម្មវិធីអបអរសាទរ ខួបទី ៤៣ នោះគឺ «ស.ស.យ.ក. ត្រៀមខ្លួនចូលរូមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សា ការពារ ជាតិ សាសនា ព្រះមហាក្សត្រ»។


