ប្រតិបត្តិការចុះត្រួតពិនិត្យបទល្មើសទន្ទ្រានឈូសឆាយ កាន់កាប់ដីព្រៃលិចទឹក ដែលជាដីអភិរក្សរបស់រដ្ឋបណ្ដាខេត្តជុំវិញបឹងទន្លេសាប កំពុងដំណើរការ
ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជេីញអមដំណេីរ ឯកឧត្តម ជា សុផារ៉ា ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ចុះត្រួតពិនិត្យបទល្មើសទន្ទ្រានឈូសឆាយ កាន់កាប់ដីព្រៃលិចទឹក ដែលជាដីអភិរក្សរបស់រដ្ឋបណ្ដាខេត្តជុំវិញបឹងទន្លេសាប ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។ អរគុណសន្តិភាព