កម្លាំងចម្រុះបានចុះពិនិត្យ និងទប់ស្កាត់ការរុករានទន្ទ្រានដីព្រៃលិចទឹកតំបន់៣ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​បន្ទាយមានជ័យ​


ខេត្តបន្ទាយមានជ័យ៖ កម្លាំងចម្រុះបានចុះពិនិត្យនិងទប់ស្កាត់ការរុករានទន្ទ្រានដីព្រៃលិចទឹកតំបន់៣បឹងទន្លេសាប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងស្រុកចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ។


ដឹកនាំដោយ​លោក​ លាង មន្នីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម សំណង់សូរិយោដី លោក​ អ៊ុំ​ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទឹសទី១​បន្ទាយ​មានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តនិងកងកម្លាំងមន្ត្រីរាជការជាច្រើនរូប។


លោក​ អ៊ុំ​ រាត្រី អភិបាលខេត្តមានប្រសាសន៍ថា ៖ការចុះពិនិត្យទប់ស្កាត់ការរុករានដីព្រៃលិចតំបន់បីបឹងទន្លេ​សាប ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ត្រូវបានបែងចែកជា៣ក្រុម ចុះពិនិត្យ៣គោលដៅមានកម្លាំងជិត ៣០០នាក់ មានកម្លាំងនគរបាល កម្លាំងកងទ័ព កម្លាំងកងរាជអាវុធហត្ថ រួមទាំងមន្ទីរជំនាញស្ថាប័នពាក់ព័ន្ធទាំងអស់ ប្រើប្រាស់កាណូតម៉ាស៊ីនចំនួន៣០គ្រឿង ចុះពិនិត្យក្នុងភូមិសាស្ត្រព្រៃលិចទឹកតំបន់បី ដែលនៅក្នុងភូមិសាស្ត្រឃុំភ្នំលៀប ឃុំប្រាសាទ ក្នុងស្រុកព្រះនេត្រព្រះ និងឃុំសំបួរ ក្នុងស្រុកមង្គលបូរី ហើយដីព្រៃលិចទឹកតំបន់បី ភូមិសាស្គ្រខេត្តបន្ទាយមានផ្ទៃដីទំហំ ២២៣៥៨ហិកតា (ពីរម៉ឺនពីរពាន់បីរយហាសិបប្រាំបី ហិកតា) ដែលមានបង្គោលចំនួន៤៦ បង្គោលថ្នាក់ជាតិចំនួន ២៦បង្គោល ថ្នាក់ខេត្ត ២០បង្គោល​។


លោក​ លាង មន្នីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម សំណង់សូរិយោដីបានបញ្ជាក់ថា៖ ជាសារណែនាំពីស្តីពីការអនុវត្តន៍បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា ដើម្បីមានវិធានការទប់ស្កាត់ការរុករានទន្ទ្រានដីព្រៃលិចទឹកតំបន់ រដ្ឋបាលខេត្តបន្ទាយមានជ័យបានចំគណៈកម្មការដឹកនាំកម្លាំងទាំងបីស្ថាប័ន និងមន្ត្រីស្ថាប័នពាក់ព័ន្ធចុះពិនិត្យផ្ទាល់ និងកំណត់បង្គោលព្រំដីតំបន់បីក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យហើយចុះស្រាវជ្រាវនិងកំណត់មុខសញ្ញាអោយបានច្បាស់និងអនុវត្តអោយមានតម្លាភាព និងប្រសិទ្ធភាព៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង