ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧
ភ្នំពេញ៖ កម្ពុជាជាម្ចាស់ផ្ទះនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី ៧ ក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» បើកជាផ្លូវការនៅថ្ងៃទី១ ខែធ្នូ នេះនៅខេត្តព្រះសីហនុសម្រាប់រយៈពេល ២ថ្ងៃ ។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ។ អរគុណសន្តិភាព