ឯកឧត្តម ង៉ែត សុវណ្ណរ័ត្ន ប្រធានក្រុមការងារបក្ស ចុះជួយឃុំគោកធ្លកលើ បានចុះដាក់ប៉ាណូគណបក្សបានចំនួន១៦ ផ្ទាំងសងខាង ទាំងតូចធំ ក្នុងមូលដ្ឋានទាំង១៣ភូមិ
ខេត្តសៀមរាប៖ ឯកឧត្តម ង៉ែត សុវណ្ណរ័ត្ន ប្រធានក្រុមការងារបក្ស ចុះជួយឃុំគោកធ្លកលើ និងក្រុមការងារយុវជនគ្រប់ថ្នាក់ បានចុះក្នុងឃុំគោកធ្លកលើ ដើម្បីពង្រឹងនិងពង្រីកសមាជិកបក្ស និងដាក់ប៉ាណូគណបក្សបានចំនួន១៦ ផ្ទាំងសងខាង ទាំងតូចធំ ក្នុងមូលដ្ឋានទាំង១៣ភូមិ ស្ថិតក្នុងឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។
ឯកឧត្តម ង៉ែត សុវណ្ណរ័ត្ន ប្រធានក្រុមការងារបក្ស ចុះជួយឃុំគោកធ្លកលើ កាលពីចុង ខែវិច្ឆិកា កន្ងងទៅ ឆ្នាំ ២០២១នេះ នៅឯទីស្នាក់ការ គណបក្សឃុំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប មានកិច្ចប្រជុំនិងស្តាប់របាយការណ៍ ការងារគណបក្សឃុំ មានដូចជា ឯកឧត្តម ប៉ុក សាភឿន ជាអនុប្រធាន និងលោក ដោក វណ្ណនេត អនុប្រធាន ជាមួយក្រុមការងារយុវជនៗ សរុប សមាសភាពចូលរួម ចំនួន ៦៣នាក់ ឃើញថាលើសផែនការ៨នាក់ទៀតផង។
ក្នុងមតិសំណេះសំណាលនោះ ឯកឧត្តមប្រធាន ក៏បានលើកផែនការរួមឆ្ពោះទៅកាន់ការងារបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ និង របាយការណ៍ សេចក្តីសម្រេចបង្កើតគណៈកម្មការរៀបចំ ការបោះឆ្នោតនិងរាប់សន្លឹកឆ្នោត។ ឯ.ឧបន្តទៀតថាអ្វីៗទាំងអស់ត្រូវតែបម្រើប្រជាជនទោះក្នុងកាលទេសះណាក៏ដោយ ព្រោះពួកគាត់ជាម្ចាស់សន្លឹកឆ្នោតយើងរហូតសព្វថ្ងៃ ។
បើយោងតាមលោកទូច ទ្រី មេឃុំគោកធ្លកលើបានប្រាប់ថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ ក្រុមយុវជនថ្នាក់ខេត្ត ស្រុក និងឃុំគោកធ្លកលើ សមាជិក សមាជិកាបក្ស បានចុះពង្រឹងនិងពង្រីកសមាជិកបក្ស ជាមួយការបោះបង្គោលដាក់ប៉ាណូគណបក្សប្រជាជនកម្ពុជា បានចំនួន១៦ទាំងតូចទាំងធំក្នុងមូលដ្ឋានទាំង ១៣ភូមិ ក្នុងឃុំគោកធ្លកលើ ដោយអនុវត្តតាមការចង្អល់បង្ហាញរបស់ ឯកឧត្តម ង៉ែត សុវណ្ណរ័ត្ន ប្រធានក្រុមការងារបក្សចុះជួយគោកធ្លកលើ ដោយអនុឡោតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីជំរាបជូនទៅដល់ប្រជាពលរដ្ឋយើងឱ្យបានយល់កាន់តែច្បាស់ ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលយើង ដែលមានថ្នាក់ដឹកនាំគណៈបក្សប្រជាជនកម្ពុជា ដែលមានការគាំទ្រពីប្រជាពលរដ្ឋតាំងពីដើមមក។
ក្នុងមតិសំណេះសំណាល នេះដែរ ក្រុមការងារយុវជនគ្រប់ថ្នាក់ ចុះក្នុងឃុំគោកធ្លកលើ ក៏បានពាំនាំនូវការសួរសុខទុក្ខពីឯកឧត្តម ឧត្តមសេនីយិ៍ទោ ង៉ែត សុវណ្ណរ័ត្ន ប្រធានក្រុមការងារបក្ស ជាមួយការពន្យល់ណែនាំយ៉ាងក្បោះក្បាយការណែនាំ និងការចូលរួមផ្សព្វផ្សាយ ដែលមានការរីកចំរើនក្នុងអាណត្តិទី៤ ទាំងផ្នែកសេដ្ឋកិច្ច ក៏ដូចជាផ្នែកគាំពារ សុខមាលភាពនិងអាយុជីវិតប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ ដោយយកចិត្តទុកដាក់ ខិតខំ ការពារ ព្យាបាល និងរកវ៉ាក់សាំងចាក់ជូនប្រជាជនរហូតបានជាង៨០% ធ្វើអោយអត្រាឆ្លងកូវីត១៩ បានថយចុះគួរអោយកត់សម្គាល់សម្រាប់ប្រជាជនក្នុងមូលដ្ឋានក៏ដូចបងប្អូនប្រជាពលរដ្ឋទូរទាំងប្រទេសផងដែរ ធ្វើអោយយើងមានលទ្ធភាពបើកប្រទេស ដើម្បីអោយមានសេដ្ឋកិច្ចប្រសើរឡើងវិញ ហើយជំរុញជីវភាពប្រជាជនក្នុងមូលដ្ឋានអោយមានភាពធូធារជាងសព្វដង។ល។
ជាចុងក្រោយ ក្នុងនាមជាយុវជនទាំងអស់បានប្តេជ្ញាយ៉ាងមួសមុតនិងផ្សារភ្ជាប់នៅគៀកជាមួយប្រជាពលរដ្ឋរាល់តម្រូវការចាំបាច់ក្នុងគ្រាអាសន្នណាមួយ ហើយក៏មានការរំលឹកជូនដល់ប្រជាពលរដ្ឋត្រូវការពារជានិច្ចនូវជម្ងឺកូវិដ១៩ទាំងការរស់នៅស្អាតបរិភោគស្អាត ហើយកុំភ្លេចនូវ៣កុំ ៣ការពារ របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាយើង៕ អរគុណសន្តិភាព