បិទដំណើរការជួសជុលកំពង់ទឹកនៃទីលានព្រះពន្លាជ័យប្រាសាទបារាយណ៍មេបុណ្យនៅបន្ទាយយឆ្មារស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ៖ បិទដំណើរការជួសជុលកំពង់ទឹកនៃទីលានព្រះពន្លាជ័យប្រាសាទបារាយណ៍មេបុណ្យនៅភូមិបន្ទាយឆ្មារកើតបន្ទាយយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។

ពិធីបានធ្វើកាលពីព្រឹកថ្ងៃទី០២ខែធ្នូ​ ឆ្នាំ២០២១​ ក្រោមអធិបតីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រីឧកញ៉ា ហេមចិត្តា ឣគ្គមហាឧបាសិកាពុទ្ធសាសនូ​បត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងអមដំណើរដោយឯកឧត្តម អ៊ុំ​ រាត្រី​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមទាំងលោក លោកស្រីអភិបាល.អភិបាលរងខេត្ត ស្រុក ក្រុង និងមន្ទីរអង្គភាពជុំវិញខេត្ត ពលរដ្ឋ យុវជន និងមាននិមន្តព្រះសង្ឃ ២៥០អង្គ បិណ្ឌបាត្រផងដែរ ។

ឯកឧត្តម អ៊ុំ រាត្រី មាន ប្រសាសន៍ថា : សក្តានុពលបេតិកភ័ណ្ឌវប្បធម៌ជាតិក្នុងខេត្តបន្ទាយមានជ័យ មានប្រាសាទ៣២កន្លែង ទួលប្រាសាទ ៤៥២កន្លែង ទួលបុរាណ ១១៧កន្លែង ទួលកប់សពបុរាណ ៩៨កន្លែង ស្ថានីយ៍កំណាយ(ផ្លូវការ) ៣កន្លែង ស្ពានបុរាណ ១០កន្លែង ផ្លូវបុរាណ៦ខ្សែ ស្រះបុរាណ១២៣កន្លែង បារាយណ៍ ១៥កន្លែង ។

សក្តានុពលទាំងនេះបាននឹងកំពុងអភិរក្សយ៉ាងយកចិត្តទុកដាក់របស់មន្ត្រីជំនាញមន្ទូីរវប្បធម៌ អង្គការពាក់ព័ន្ធ អាជ្ញាធរដែនដីក្នុងបំណងzទុកអោយបងប្អូនប្រជាពលរដ្ឋ យុវជន កុមារនិងភ្ញៀវយល់ដឹងច្បាស់ពីតម្លៃវុសេសវិសាលនៃបេតិកភ៍ណ្ឌជាតិនិងជុំរុញអោតពួកគេចូលរួមថែរក្សា ការពារ លើកកម្ពស់មរតកកេរ​តំណែលរបស់បុព្វបុរសយើង។

ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា : បន្ថែមលើនោះ លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រីឧកញ៉ា ហេមចិត្តា ឣគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានរួមជាមួយមន្ត្រីជំនាញ ក្រសួងវប្បធម៌និងវិចិត្រសិល្ប:​បាន​​អភិរក្សនិងជួសជុលក្រុមតំបន់ប្រាសាទបន្ទាយឆ្មារដូចជា រោងទងប្រាសាទបន្ទាយឆ្មារប៉ែកខាងលិច ធ្វើផ្លូវស្ពានដើរក្នុងប្រាសាទបន្ទាយឆ្មារ ធ្វើកំណាយផ្លូវទឹកបុរាណក្នុងតំបន់ប្រាសាទបន្ទាយឆ្មារ ធ្វើស្ពានឈើទៅប្រាសាទបារាយណ៍មេបុណ្យ ដែលវែងថ្មើរជើងជាងគេក្នុងប្រទេស។

ធ្វើកំណាយជួសជុលកំពង់ទឹកបារាយណ៍មេបុណ្យ ដែលចំណាយថវិកាសរុបចំនួន ៨៦៧.១៧៣​ដុល្លារ​សរអា។

ក្នុងនោះចំណាយលើសម្ភារ:ជួសជុលចំនួន៤៣.០០៣ដុល្លាសរអា ចំណាយលើកម្លាំងពលកម្ម អស់ចំនួន ៤៥៤.១៧០ដុល្លាសរអា ។

ឯកឧត្តម ​ អ៊ុំ រាត្រី បានបន្តថា : សរុបស្នាដៃនិងសមិទ្ធផលរបស់លោកបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន និងលោកស្រីឧកញ៉ាហេមចិត្តា ឣគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅបន្ទាយ​ឆ្មារ​និងនៅទូទាំងខេត្តបន្ទាយុមានជ័យក្នុងរយ:ពេលចុងក្រោយនេះ រួមមាន ៖
១-ជួសជុលរោងទងប្រាសាទ​បន្ទាយឆ្មារ ខាងលិចឈៀងខាងត្បូង
២-ជួសជុលរានហាលខាងកើតប្រាសាទបន្ទាយឆ្មារ ។
៣-ជួសជុលរោងទងប្រាសាទបន្ទាយឆ្មារ ខាងលិចឈៀងខាងជើង ។
៤-ជួសជុលព្រះពន្លាបារាយណ៍មេបុណ្យ ។
៥-ជួសជុលស្ពានភ្ជាប់និស្ស័យបារាយណ៍មេបុណ្យ ។
៦-សាងសង់ស្ពានឈើក្នុងប្រាសាទបន្ទាយឆ្មារសម្រាប់ភ្គៀវដើរទស្សនា ។
៧-រៀបចំរមណីយដ្ឋានអាងជើងគ្រុស។
៨-ស្ពានចំនួន ១០កន្លែង ។
៩-ផ្លូវចំនួន ៣០ខ្សែ ។
១០-សាងសង់សាលាឆាន់ចំនួន ១០ខ្នង ។
១១-សាងសង់សាលារៀន ១០ខ្នង ។
១២-សាងសង់មណ្ឌលសុខភាព ១២ខ្នង និងជួសជុលវត្តចំនួន ៦ខ្នង និងសាងសង់វត្តថ្មីចំនួន ១២ខ្នង ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍អបអរ គោរពកោតសរសើរ និងថ្លែងអំណរគុណដល់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រីឧកញ៉ា ហេមចិត្តា ឣគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលបាននិងបន្តខិតខំអភិរក្សសម្បត្តិបេតិកភ័ណ្ឌវប្បធម៍ក្នុងខេត្ត ហើយបានចំណាយកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជួសជួល និងអភិវឌ្ឍន៍សម្បត្តិទាំងនោះបានយ៉ាងគត់មាត់ សមស្របតាមបទដ្ឋាននិងមានប្រសិទ្ធភាព ។
លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា បន្តថា : ពីឆ្នាំ២០០៩មក ប្រាសាទបន្ទាយឆ្មារទទួលការកិច្ចអភិរក្សដោយថវិកាជាតិ ថវិកាមូលនិធិអង្គរ និងថវិកាដៃគូជាតិ សបុបុរសជន និងអន្តរជាតិ ហើយពីឆ្នាំ២០១៧ មក ទទួលបានថវិកាពីដៃគូជាតិគឺលោកស្រីឧកញ៉ា ហេមចិត្តា ឣគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងសប្បុរសជននានា។
លោកស្រីបន្តថា :សមិទ្ធផលទាំងនេះ មិនត្រឹមតែបានចូលរួមចំណែកលើកកម្ពស់កេរតំណែលសម្បត្តិ​បេតិក​ភ័ណ្ឌវប្បធម៍ ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែវានឹងបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង