ដើម្បីឱ្យក្រុមអ្នកវិភាគល្ងង់ទូយកទៅវិភាគបន្ត សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញរូបថតជាមួយកូនប្រុសច្បង និងក្រុមគ្រួសារ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវរូបរបស់សម្ដេច ជាមួយកូនប្រុសច្បង និងក្រុមគ្រួសារ ដើម្បីឱ្យក្រុមអ្នកវិភាគល្ងង់ទូយកទៅវិភាគបន្ត ដោយមិនចាំបាច់ទៅវិភាគរឿងផ្សេងនាំឱ្យលំបាកនោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរ​ថា កន្លងមកមានក្មួយៗដែលនិយមលេងរូបថត បានផ្គុំរូបថតខ្ញុំជាមួយកូនប្រុសច្បងរបស់ខ្ញុំ ហ៊ុន ម៉ាណែត និងផ្គុំរូបថតខ្ញុំនិងភរិយា ជាមួយរូបថតម៉ាណែតនិងភរិយា។ គាត់បានប្រាប់ខ្ញុំថា លោកអុំសង្ហាដូចបង ម៉ាណែត និងក្មួយខ្លះនិយាយថា អុំប្រុស អុំស្រីសង្ហាដូចបងម៉ាណែត និងប្រពន្ធគាត់។ ខ្ញុំបានប្រាប់ទៅក្មួយៗវិញថាតើម៉ាណែត បង្កើតអុំ ឬអុំបង្កើតម៉ាណែត។

 

សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា អត្ថបទមួយនេះនឹងធ្វើឱ្យក្រុមវិភាគ យកទៅវិភាគបាន យ៉ាងហោចណាស់មួយសប្តាហ៍ ដើម្បីមានការងារធ្វើរកលុយចិញ្ចឹមជិវិត ឬសុំសិទ្ធិជ្រកកោននៅក្រៅប្រទេស។

សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើងថា ថ្ងៃមុនគេវិភាគរឿងចៅទី២១ស្រក់ទឹកភ្នែកតែមិនយំ។ ល្អហើយខ្ញុំមានចៅ២២នាក់ និងកូនបង្កើត កូនប្រសារ១០នាក់ ទៀតដែលខ្ញុំនឹងជួយពួកអ្នកឱ្យធ្វើការវិភាគតែរឿងគ្រួសារខ្ញុំ ដោយមិនចាំបាច់ទៅវិភាគរឿងផ្សេងនាំលំបាក។ នេះជាវិធីរុញទូកបណ្តោយទឹកដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង