ពលករថៃឆ្លងដែនខុសច្បាប់ចំនួន១៤៣នាក់ បានត្រូវបញ្ជូនមាតុភូមិនិវត្តន៍តាមច្រកព្រំដែនប៉ោយប៉ែត ខ្លងលឹក
ខេត្តបន្ទាយមានជ័យ៖ ពលករជាជនអន្តោប្រវេសន៍ថៃឆ្លងដែនខុសច្បាប់ ហើយលួចស្នាក់នៅប្រកបរបរចំនួន ១៤៣នាក់/ស្រី៥៦នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ឃាត់ខ្លួន រួចបញ្ជូនត្រឡប់មាតុភូមិនិវត្តន៍វិញ កាលពីសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ។
ពិធីប្រគល់ប្រគល់ ទទួលលើកទី៣ នេះរវាងភាគីកម្ពុជា-ថៃបានធ្វើឡើងនៅលើស្ពានមិត្តភាពកម្ពុជា -ថៃ នាច្រកព្រំដែនអន្តរជាតិអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យចំណុះផែនការងារអន្តោប្រវេសន៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតជាច្រើនរូប ។
ឯខាងភាគីថៃដឹកនាំប្រតិភូមកទទួលលោកឧត្តមសេនីយ៍ទោសុរិឆេត ហាក់ផាន (SORICHHET HAKPHAN) ជំនួយការអគ្គស្នងការនគរបាលជាតិថៃ និងតំណាងស្ថានទូត ស្ថានកុងស៊ុល មន្ត្រីក្រសួងការងារ និង ក្រុមការងារទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ។
ពាក់ពន្ធ័ករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី អេង លីហួ ស្នងការរងទទួលការងារផែនអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បាននិយាយថា៖ ជនអន្តោប្រវេសន៍(ពលករ)ថៃទាំង ១៤៣នាក់នេះត្រូវបានចាប់បញ្ជូនទៅប្រទេសកំណើតវិញ ។
ពួកគេពាក់ព័ន្ធករណីលួចឆ្លងដែនចូលកម្ពុជាតាមរយ:មេខ្យល់ ហើយមកស្នាក់នៅនិងធ្វើការខុសច្បាប់ផងដែរ ។
ជាការបញ្ជូនពលករថៃលើកទី២ នាចុងឆ្នាំ២០២១ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ភាគីកម្ពុជាបានប្រគល់ពលរដ្ឋថៃ(ជនអន្តោប្រវេសន៍ខុសច្បាប់ជនជាតិថៃ) ចំនួន ១០៣នាក់ ដែលឃាត់ខ្លួន នៅថ្មដាស្រុកវាលវែងខេត្តពោធិសាត់ ក្នុងនោះវិជ្ជមានកូវីដ១៩ ចំនួន៣៤នាក់ ។
ហើយកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅនៅលើស្ពានមិត្តភាពកម្ពុជា ថៃនៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត -ខ្លងលឹក ក័បានប្រគល់ជនអន្តោប្រវេសន៍ខុសច្បាប់ជនជាតិថៃ ចំនួន ៦៦នាក់/សស្រី២៤នាក់ផងដែរ ៕ អរគុណសន្តិភាព