លោកឧកញ៉ា ស្រី ចាន់ថន សប្បាយចិត្ត និងមានមោទនភាពយ៉ាងខ្លាំង ក្រោយពីបើកសម្ពោធដំណើការក្រុមហ៊ុនដឹកជញ្ជូន ជេត៍អ៉ិចប្រេស (Jet Express) ទទួលបានការគាំទ្រពីមហាជន

ខេត្តកណ្តាល៖ លោកឧកញ៉ា ស្រី ចាន់ថន ៖ ក្រោយពីបានចាប់ផ្តើមបើកសម្ពោធដំណើការក្រុមហ៊ុនដឹកជញ្ជូន ជេត៍អ៉ិចប្រេស (Jet Express) ជាផ្លូវការរួចមក មួយរយៈពេលនេះ ឃើញថាមានការចូលរួមគាំទ្រពីមហាជន និងបងប្អូនជនរួមជាតិខ្មែរយើងច្រើន ខ្ញុំពិតជាសប្បាយចិត្ត និងមានមោទនភាពយ៉ាងខ្លាំង ហើយក៏សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅចំពោះពុកម៉ែបងប្អូនទាំងអស់គ្មា ដែលបានជួយគាំទ្រផ្តល់ជាកម្លាំងចិត្ត និងលើកទឹកចិត្ត ដល់រូបខ្ញុំ ក៏ដូចជាក្រុមការងារទាំងអស់ផងដែរ..។

ដូចនេះ ដើម្បីបន្តចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ ក៏ដូចជាជួយលើកស្ទួយលើវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម នៅក្នុងប្រទេស អោយមានការរីកចម្រើនបន្ថែមទៀតនោះ ខ្ញុំនឹងបន្តបង្កើតរោងចក្រផលិតគ្រឿងអាហារកំប៉ុង ក៏ដូចជារោងចក្រកែច្នៃផ្លែឈើស្រស់ ដើម្បីផលិតជាទឹកផ្លែឈើកំប៉ុង ទន្ទឹមនឹងនោះដែរ ខ្ញុំក៏បានត្រៀមបង្កើតរោងចក្រសម្រាប់ផលិតប្រេងឆា ដំបូងគេបង្អស់នៅក្នងប្រទេសកម្ពុជារបស់យើង ដើម្បីកាត់បន្ថយការនាំចូលផលិតផលពីប្រទេសដទៃផងដែរ..។

ខ្ញុំសង្ឃឹមថា បងប្អូនខ្មែរយើងទាំងអស់គ្នា នឹងជួយគាំទ្រនូវផលិតផលដែលជាស្នាដៃរបស់ខ្មែរយើង ក្នុងគោលបំណងជួយដល់កសិករខ្មែរផង ក៏ដូចជាគាំទ្រអោយមានការបង្កើតរោងចក្រនៅក្នុងប្រទេស ដើម្បីផ្តល់ការងារដល់បងប្អូនខ្មែរយើង និងអាចកាត់បន្ថយការធ្វើចំណាកស្រុកទៅប្រទេសជិតខាងផងដែរ..។









