វប្បធម៌ចាម្ប៍ ជាផ្នែកមួយនៃវប្បធម៌ចម្រុះ នៃ ព្រះរាជាណាចក្រកម្ពុជា និងដើម្បីរឹតចំណងមិត្តភាពបងប្អូនរវាងចាម្ប៍ និងចាម្ប៍ ចាម្ប៍ និងខ្មែរ ព្រមទាំងសហគមន៍ផ្សេងៗទៀត
ភ្នំពេញ៖ ទិវានំប្រពៃណីចាម្ប៍ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ ក្នុងបរិវេណសារមន្ទីរខ្លែង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ទល់មុខរដ្ឋសភាជាតិ មានគោលបំណងផ្សព្វផ្យាយនូវវប្បធម៌ចាម្ប៍ ដែលជាផ្នែកមួយនៃវប្បធម៌ចម្រុះ នៃ ព្រះរាជាណាចក្រកម្ពុជា និងដើម្បីរឹតចំណងមិត្តភាពបងប្អូនរវាងចាម្ប៍ និងចាម្ប៍ ចាម្ប៍ និងខ្មែរ ព្រមទាំងសហគមន៍ផ្សេងៗទៀតផងដែរ។
នំដែលយកមកបង្ហាញថ្ងៃនេះ មាននំប្រពៃណី ដូចជា នំប៉ាក់ (នំផ្កា) នំតាបៃជាល (នំសំបុកចាប) និងនំលឺទ្រាំ (នំទន្រ្ទាំ) ៕ រូបថត AKP