ក្រសួងទេសចរណ៍ ស្នើផ្អាកអាជីវកម្មក្លឹបកម្សាន្ត KTV និងសកម្មភាពលក់គ្រឿងស្រវឹង រយៈពេលមួយថ្ងៃ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ស្នើផ្អាកអាជីវកម្មក្លឹបកម្សាន្ត KTV និងសកម្មភាពលក់គ្រឿងស្រវឹង រយៈពេលមួយថ្ងៃ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ នៃការយាងសោយ​ទិវង្គត​របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្រសួងទេសចរណ៍ បានចេញនូវសារាចរណែនាំឲ្យ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម​ខារ៉ា​អូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន នៅទូទាំងរាជធានីខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល ១ថ្ងៃ គឺនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ។ ជាងនេះទៅទៀត ម្ចាស់ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន​ទេសចរណ៍ ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹង។ ចំពោះប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់​ម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្មសេវាកម្មទេសចរណ៍ខាងលើឱ្យអនុវត្តការផ្អាក​អាជីវកម្ម​តាមសារាចរណែនាំនេះឱ្យមានប្រសិទ្ឋភាព និងមានការទទួលខុសត្រូវខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង