ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតីភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលេីការងារត្រួតពិនិត្យគ្រឿងញៀនរយ:ពេល៩ខែ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតីភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលេីការងារត្រួតពិនិត្យគ្រឿងញៀនរយ:ពេល៩ខែ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងការរៀបចំធ្វើឡើងនៅអគារមិត្តភាព ទីស្តីការគណ:រដ្ឋមន្រ្តី ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ លោក លោកស្រី ជារដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អភិបាលខេត្ត អគ្គលេខាធិការរង អគ្គស្នងការរងនគរបាលជាតិ បញ្ជាការរងកងរាជអាវុធហត្ថលេីផ្ទៃប្រទេស អភិបាលរងខេត្ត ប្រធាននាយកដ្ឋាន មកពីក្រសួងសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត។

កិច្ចប្រជុំដេីម្បីត្រួតពិនិត្យនិងពិភាក្សាលេីការងារត្រួតពិនិត្យគ្រឿងញៀនរយ:ពេល៩ខែ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណ:កម្មការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លេីកទី៦ ៕




