ក្រុមការងារគណបក្សចុះជួយឃុំគោកធ្លកលើ ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ និងក្រុមយុវជន បានអនុវត្តន៍ការងារទិសដៅខែធ្នូ បានចំនួន១៣ភូមិ ដើម្បីឲ្យមានលក្ខណៈប្រជាធិប្បតេយ្យ

ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារគណបក្សចុះជួយឃុំគោកធ្លកលើ (រួមមានក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ និងក្រុមយុវជនថ្នាក់ខេត្តថ្នាក់ស្រុក ថ្នាក់ឃុំ) បានអនុវត្តន៍ការងារទិសដៅខែធ្នូ នាចុងឆ្នាំ២០២១ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមប្រធានក្រុមការងារគណបក្សចុះជួយឃុំគោកធ្លកលើ ហើយក៏បានពាំនាំនូវការសួរសុខទុក្ខពី ឯកឧត្តម ឧត្តមសេនីយិ៍ទោ ង៉ែត សុវណ្ណរ័ត្ន ផងដែរ។

ក្នុងឳកាសសំណេះសំណាលនេះដែរ ក្រុមការងារទាំងអស់បានអនុវត្តតាមគោលការណ៍និងរៀបចំសៀវភៅគោលនយោបាយគណបក្សនូវផែនការអភិវឌ្ឃ ភូមិ ឃុំ រួមធ្វើរបាយការណ៍សម្រាប់៥ឆ្នាំ គឺ២០១៧ ដល់ ឆ្នាំ២០២២ ដែលជាការងារស្នូលសំខាន់មាន២ ខាងលើ ទាំង១២ឃុំស្រុកជីក្រែង ត្រូវខិតខំប្រឹងប្រែងឲ្យរួចរាល់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ជាដាច់ខាត ដើម្បីបក្សប្រជាជនកម្ពុជា ។

ដោយឡែកថ្ងៃនោះដែរសកម្មភាពមានដូចជាការចែកនុំប៉័ងប៉ាតេចំនួន ១៩០ដើម ទឹកសុទ្ធចំនួន ៤០០ដប ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាក្រុមការងារផងដែរ រួមមានការងារបានសម្រេចដូចជា ៖
១-ជ្រើសរើសបេក្ខភាពមហាជនឈរឈ្មោះ ក្រុមប្រឹក្សាឃុំ ចំនួន ២២រូប
២-ជ្រើសរើសអង្គបោះឆ្នោត ៣៧៧នាក់
៣-ណែនាំដល់អង្គបោះឆ្នោតពីការគូសសន្លឹកឆ្នោត
៤-បេក្ខភាពយុវជនដែលបានបោះឆ្នោតហើយក្នុងខែវិច្ឆិការ រួមនិងបេក្ខភាពមហាជន ត្រូវចុះជួបប្រជាជនអង្គបោះឆ្នោតទាំង១៣ភូមិក្នុងឃុំ ដើម្បីធ្វើការផ្សព្វផ្សាយពីសមិទ្ធិផលដែលឃុំធ្វើបានកន្លងមកក្នុងអណត្តិទី៤ និងទិសដៅផែនការដែលឃុំត្រូវបន្តដោះស្រាយនិងអភិវឌ្ឍន៍ឃុំក្នុងអណត្តិទី៥បន្ត ។

សូមបញ្ចាក់ថា ដោយរដូវរំហើយនេះប្រជាពលរដ្ឋមានការមមាញឹកក្នុងការបំពេញភារកិច្ចធ្វើស្រែចំការ និងប្រមូលផលរៀងៗខ្លួន ដូចនេះក្នុង១ភូមិៗ ក្រុមការងារអាចចុះទៅជួបពួកគាត់ ពី២ ទៅ៣ដងតាមលទ្ធភាពជាក់ស្តែង មុនការបោះឆ្នោតរើសបេក្ខភាពមហាជននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ដែលជាទិសដៅ គឺការបោះឆ្នោតរើសបេក្ខភាពរបស់គណបក្សប្រជាជន ដើម្បីយកទៅប្រកួតប្រជែងជាមួយគណបក្សដ៏ទៃទៀតនៅថ្ងៃខាងមុខ ដើម្បីអោយមានលក្ខណៈប្រជាធិប្បតេយ្យ។

ជាចុងក្រោយតំណាងឲ្យ ឯកឧត្តម ឧត្តមសេនីយិ៍ទោ ង៉ែត សុវណ្ណរ័ត្ន ប្រធានក្រុមការងារគណបក្សចុះជួយឃុំគោកធ្លកលើ រួមមានក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ និងក្រុមយុវជនថ្នាក់ខេត្តថ្នាក់ស្រុក ថ្នាក់ឃុំ សូមបងប្អូនទាំងអស់ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានមេត្តាចូលរួមអនុវត្តតាមគោលការរបស់រាជរដ្ឋាភិបាលនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា គឺ ៣កុំ ៣ការពារ ៕ អរគុណសន្តិភាព






